• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥១ ព្រឹក

អ្នកដំណើរតាមយន្តហោះនៅខេត្តសៀមរាបកើនឡើងជាមធ្យមមិនខ្ញុំ 2600 នាក់ក្នុង1ថ្ងៃ

សៀមរាប÷មន្ត្រីជាន់ខ្ពស់នៃអាកាសចរស៊ីវិលបានឲ្យដឹងថាបច្ចុប្បន្ននេះអ្នកដំណើរតាមយន្ត ហោះនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានកើនឡើងជាមធ្យមចំនួន 2600 នាក់ក្នុង1ថ្ងៃបន្ទាប់ពីការបើកដំណើរការអាកាស យានដ្ឋានអន្តរជាតិសៀមរាមអង្គរ។ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យអាកាស ចរស៊ីវិលលោកស៊ិនចាន់សិរីវុត្ថាឲ្យដឹងនៅថ្ងៃទី24ខែតុលាឆ្នាំ 2023 នេះថាបច្ចុប្បន្ននេះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានជើងហោះហើរចំនួន17ជើង(ឯកទិស/មកដល់)+34ជើង(ទ្វេទិស/មកដល់+ចេញដំណើរ)។ លោកបានឲ្យដឹងបន្តថាក្រោយពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានបើកទទួលជើងហោះហើរជាផ្លូវការចំនួនអ្នកដំណើរតាម យន្តហោះបានកើនឡើងគួរឲ្យកត់សម្គាល់ដល់ 2600 នាក់ក្នុងមួយថ្ងៃខណៈកន្លងមក17ជើងដូចគ្នាទទួលបានអ្នកដំណើរប្រមាណជាង1ពាន់ នាក់ប៉ុណ្ណោះ។ លោកលើកឡើងថាចំនួនភ្ញៀវកើនឡើងនេះអាចមកពីចាប់ពីខែតុលានេះគឺជារដូវភ្លៀងច្រើន(High Season)ដោយចំនួនអ្នកដែលធ្វើដំណើរមានប៉ុន្មាន 80%។នៃចំនួនកៅអីនៃយន្តហោះនីមួយៗ។ បើតាមលោកស៊ិនចាន់សិរីវុត្ថាបច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ហោះហើរចេញនិងចូលនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន7ក្រុមហ៊ុនក្នុងនោះក្រុមហ៊ុនបរ ទេសចំនួន 6 គឺក្រុមហ៊ុនក្នុងស្រុកចំនួន 1។ សូមជម្រាបថាអាកាសយានដ្ឋានអន្តរជាតិសៀ មរាបអង្គរមានទីតាំងស្ថិតនៅភូមិក្រៀលពងឃុំពពេលនិងភូមិប្រវ៉ាលឃុំតាយ៉ែកស្រុកសូទ្រនិ គមខេត្តសៀមរាបមានចម្ងាយពីប្រាសាទអង្គរ វត្ត40គីឡូម៉ែត្រនិង51គីឡូម៉ែត្រពីក្រុងសៀម រាបត្រូវបានសាងសង់ក្រោមទុនវិនិយោគ11 00លានដុល្លារអាមេរិក។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្ករនេះបានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជ ញ្ជូនតាមផ្លូវអាកាសអន្តរជាតិ(lATA Code) ដែលមាន3តួអក្សរឡាតាំងSAIនិងពីអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO Code)ដែលមាន4អក្សរឡាតាំងVDSA។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំណតសម្រាប់ចតអាកាសយានចំនួន 38 ចំ ណតនិងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន 7 លាននាក់ក្នុងមួយឆ្នាំសម្រាប់ឆ្នាំ 2023 និងឈានទៅទទួលអ្នកដំណើរបាន 12 លាននាក់ក្នុងមួយឆ្នាំចាប់ពី2040។ ជាមួយគ្នានេះអាកាសយានដ្ឋាននេះអាចផ្ទុក ទំនិញតាមផ្លូវអាកាសចំនួន10000តោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ 2023 និង 26000តោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ 2040 ព្រមទាំងអាចទទួលជើងហោះហើរបានពី 65800ជើងក្នុង1ឆ្នាំចាប់ពីឆ្នាំ2023ទៅ112700ជើងក្នុងមួយឆ្នាំចាប់ពីឆ្នាំ 2040។ គិតត្រឹមថ្ងៃទី 23 ខែតុលាមានបុគ្គលិកនិងកម្មករភាគីប្រតិបត្តិការសរុបចំនួន447 នាក់ក្នុងនោះមានបុគ្គលិកគ្រប់គ្រងនិងបច្ចេកទេសជនជាតិចិន82នាក់និងបុគ្គលិកគ្រប់គ្រងនិងនិយោជិតខ្មែរ365នាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ