• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៣៥ ព្រឹក

ជំនួបពិភាក្សាការងារជាមួយគណ:ប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអ៉ឺរ៉ុប-អាស៊ាន

ភ្នំពេញ÷នាថ្ងៃទី24ខែតុលាឆ្នាំ2023លោកនុតអ៊ុនវ័ណរ៉ាអគ្គលេខាធិការរងគណ:កម្មាធិការវិនិ យោគកម្ពុជានិងសហការីបានទទួលជួបពិភា ក្សាជាមួយគណ:ប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអ៉ឺរ៉ុប-អាស៊ានដែលមានចំនួនប្រមាណ40 រូបនៅសណ្ឋាគារCourtyard by Marriotក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលនិងកាលានុវត្តភាពវិនិយោគនៅកម្ពុជាអំពីកិច្ចការដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាននិងកំពុងអនុវត្តន៍និងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន។ ក្នុងជំនួបនេះលោកអគ្គលេខាធិការរងបានជម្រាបជូនដោយសង្ខេបអំពីទិដ្ឋភាពជារួមនៃស្ថានភាពសេដ្ឋកិច្ចនិងវិនិយោគនៅកម្ពុជាដោយបានលើកឡើងពីតួនាទីនិងរចនាសម្ព័ន្ធនៃ.ក.អ.ក.ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណា ចក្រកម្ពុជានិងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាដែលមានភាពបើកចំហ,តម្លាភាពនិងភាពប៉ាន់ប្រ មាណទុកជាមុនបានព្រមទាំងមានប្រព័ន្ធលើក ទឹកចិត្តដ៏វៃឆ្លាតនិងអំណោយផល,វិស័យអាទិ ភាព,កការធនានិងការពាវិនិយោគ,សេវាថែទាំវិនិយោគនិងយន្តការដោះស្រាយវិវាទជាដើម។លោកបានលើកឡើងពីកិច្ចការផ្សេងៗដែល.ក. អ.ក.បាននិងកំពុងអនុវត្តន៍ដូចជាការដាក់ឲ្យដំណើរការតុវិនិយោគសម្រាប់វិនិយោគិនអឺរ៉ុប ,ជប៉ុន,ចិននិងកូរ៉េព្រមទាំងតុវិនិយោគកសិ-ចំ ណីអាហារ,ការរៀបចំផែនទីបង្ហាញផ្លូវការអភិវ ឌ្ឍន៍វិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជាព្រមទាំងបានលើកឡើងពីស្ថានភាពទូទៅនៃការវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២៣នេះ។ ក្នុងជំនួបនេះមានក្រុមហ៊ុនធំៗរបស់សហភាពអ៉ឺរ៉ុបមួយចំនួនដែលបានបង្ហាញពីចំណាប់អា រម្មណ៍មកសិក្សាស្វែងយល់ពីលទ្ធភាពបណ្តាកទុននិងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជាក្នុងនោះមានដូចជាក្រុមហ៊ុនAirbus,ក្រុមហ៊ុន DLH,ក្រុមហ៊ុនRocheនិងក្រុមហ៊ុន Lidl&Kauflandជាដើម។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនប្រឹក្សាធុរកិច្ចសហភាពអ៉ឺរ៉ុប-អាស៊ានជាស្ថាប័នតំណាងឲ្យសំឡេងរបស់ធុរជនអ៉ឺរ៉ុបនៅតំបន់អាស៊ីអាគ្នេយ៍ហើយត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងសហភាពអឺរ៉ុបនិងតំបន់អាស៊ាន។សមាជិករបស់ក្រុមប្រឹក្សានេះរួមមានក្រុមហ៊ុននាំមុខក្នុងវិស័យហិរញ្ញវត្ថុ, ភស្តុភារកម្ម,បច្ចេកវិទ្យា,កសិកម្ម,ប្រេងនិង ឧស្ម័ន,ថែទាំសុខភាពព្រមទាំងចំណីអាហារនិងភេសជ្ជ:៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ