• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥៩ ព្រឹក

កូនប្រុសចិត្តខ្លៅយកដុំឥដ្ឋគប់ឪពុកឲ្យបែកមុខ និងពូថៅវាយបំផ្លាញទ្វារផ្ទះ

ប៉ៃលិន÷នគរបាលស្រុកសាលាក្រៅចុះឃាត់ខ្លួនជនដៃដល់ម្នាក់ប្រើហិង្សាទៅលើឪពុកបង្កើតនៅវេលាម៉ោង 12និង20 នាទីថ្ងៃទី 24 ខែតុលាឆ្នាំ 2023 កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅបានទទួលការរាយការណ៍ពីជនរងគ្រោះត្រូវជាឪពុកបង្កើតកាលពីវេលាម៉ោង21និង30នាទីថ្ងៃទី23ខែតុលាឆ្នាំ2023 មានករណីអំពើហិង្សាក្នុងគ្រួសារ1ករណីដែលបង្កឡើងដោយជនបង្កឈ្មោះឌីចូរភេទប្រុសអាយុ27ឆ្នាំមុខរបរជាកសិករត្រូវជាកូនបង្កើតរស់នៅភូមិកំពង់ចម្លងក្រោមឃុំសាលាក្រៅស្រុកសាលាក្រៅខេត្តប៉ៃលិនបានធ្វើសកម្មភាពយកដុំឥដ្ឋគប់ទៅលើឪពុកបង្កើតរបស់ខ្លួនបណ្តាលឲ្យបែកចិញ្ចើមខាងស្ដាំនិងបានយកពូថៅវាយបំផ្លិចបំផ្លាញទ្វារផ្ទះនិងរបស់របរនៅ ក្នុងផ្ទះផ្សេងទៀត។ វត្ថុតាងមានរួមមាន÷ថៅចំនួន 1 ឥដ្ឋចំនួន1ដុំ។ នគរបាលជំនាញស្រុកសាលាក្រៅបានឲ្យដឹងថាជនបង្កមានប្រវត្តិធ្វើសកម្មភាពពីមុនធ្លាប់ប្រព្រឹត្តអំពើហិង្សាខាងក្នុងគ្រួសារជាច្រើនលើកនិងបំផ្លិចបំផ្លាញរបស់របរក្នុងផ្ទះជាច្រើនសាហើយនគរបាលប៉ុស្ដិ៍ធ្លាប់អប់រំរួចមកហើយតែតែបុគ្គលនេះនៅតែមិនរាងចាល។ នគរបាលជំនាញបានបន្តថា÷បច្ចុប្បន្នជន សង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកសា លាក្រៅដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ