• ច័ន្ទ ២៩ មេសា ២០២៤ ០២:០៩ ព្រឹក

ជនបរទេសប្រុសស្រីជាង50នាក់លួចថតនិងចែកចាយរឿងអាសអាភាស

ភ្នំពេញ÷កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានធ្វើការសម្រុកចូលខុនដូមួយមានឈ្មោះ(វ៉ាវណាវ)(WOW NOW) ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យដែលលួចថតរឿងកូនជ្រូក18+(ជួញដូរផ្លូវភេទនិងថតរឿងអាសអាភាស)នៅជាន់ទី9តាមបណ្តោយផ្លូវលេខ310ក្នុងសង្កាត់បឹងកេងកងទី2ខណ្ឌបឹង កេងកងនាវេលាម៉ោងជាង8យប់ថ្ងៃទី24ខែ តុលាឆ្នាំ2023។ ក្នុងប្រតិបត្តិការនេះគេសង្កេតឃើញមានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃនិងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌបឹងកេងកងមន្ត្រីជំនា ញពាក់ព័ន្ធជាច្រើនបានធ្វើការចុះឡោមព័ទ្ធអ គារខុនដូ1កន្លែងមានឈ្មោះ(វ៉ាវណាវ)(WOW NOW)ខាងលើនេះនិងបានឃាត់បានមនុស្សប្រុសស្រីជាជនបរទេសជាង 50 នាក់ដាក់ប ញ្ចូលក្នុងរថយន្តសារ៉ែនបញ្ជូនទៅកាន់ក្រសួង មហាផ្ទៃចាត់ការបន្តតាមនីតិវិធី។ មន្ត្រីសមត្ថកិច្ចជំនាញបានបង្ហើបថាមុននឹងឈានដល់ការបង្ក្រាបករណីនេះគឺបន្ទាប់ពីបែក ធ្លាយខ្សែភាពយន្តខ្លីបែបក្តៅសាច់រវាងនារីខ្មែរនឹងជនបរទេសបង្កឲ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមទើបនៅវេលាម៉ោង 8និង00 នាទីយប់ថ្ងៃទី 24 ខែតុលាឆ្នាំ 2023 នេះក ម្លាំងនគរបាលជំនាញទទួលបានបទបញ្ជា ពីថ្នាក់ដឹកនាំក៏បានដាក់កម្លាំងជាច្រើនចុះបង្ក្រាបតែម្ដង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ