• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២៤ ព្រឹក

សម្ដេចធិបតីសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុននឹងមានការកើនឡើងលើគ្រប់វិស័យពិសេសវិស័យទេសចរណ៍,វិនិយោគនិងការប្រាស្រ័យទាក់ទងរវាងប្រជាជននឹងប្រជា ជន

ភ្នំពេញ÷នារសៀលថ្ងៃទី 24 ខែតុលាឆ្នាំ 2023 នៅវិមានសន្តិភាពសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោកKOMURA Masahikoអតីតរដ្ឋមន្ត្រីការបរទេសជប៉ុននិងជាអតីតអនុប្រធានគណបក្សប្រជាធិតេយ្យសេរីចូលជួបសម្តែងការគួរសមក្នុងឱកាសដែលឯក ឧត្តមបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងឱកាសនៃជំនួបនេះលោកKOMURA Masahikoបានថ្លែងអំណរគុណចំពោះសម្ដេចអធិបតីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យរូបលោកនិងគណៈប្រតិភូចូលជួបសម្តែងការគួរសមនិងបានចូលរួមអបអរសាទរចំពោះសម្ដេចធិបតីក្នងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាក្នុងនីតិកាលទី7នៃរដ្ឋសភា។ដោយធៀបនឹងកម្ពុជាដែលធ្លាប់បានស្គាល់កាលពីពេលមុនលោកKOMURA Mashikoបានសម្ដែងនូវការកោតសរសើរប្រកបដោយក្តីរំភើបរីករាយចំពោះការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់ រហ័សនិងខ្លាំងក្លារបស់កម្ពុជាដោយសារការ ដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាពេលកន្លងមក។ ជាការឆ្លើយតបសម្ដេចធិបតីបានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក KOMURA Mashikoមកកាន់ប្រទេសកម្ពុជាព្រមជាមួយនឹងក្តីរីករាយចំពោះជំនួបសាជាថ្មីនាឱកាសនេះបន្ទាប់ពីជំនួបកាលពីរយ:ពេល 5ឆ្នាំកន្លងទៅនៅទីក្រុងតុក្យូក្នុងឱកាសដែលសម្តេចធិបតីដឹកនាំគណប្រតិភូយុវជនទៅបំពេ ញទស្សនៈកិច្ចនៅក្នុងប្រទេសនៅក្នុងប្រទេសជប៉ុន។ទន្ទឹមនឹងការប្រារព្ធខួបលើកទី70នៃចំណងការទូតកម្ពុជា-ជប៉ុននៅក្នុងឆ្នាំ 2023 នេះដោយនឹងមានការរៀបចំកម្មភាពអបអរ សាទរជាច្រើនសម្តេចធិបតីក៏បានយកឱកាសថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជប៉ុនដែលតែងតែបានរួមចំណែកជួយឧបត្ថម្ភគាំទ្រកម្ពុជាជាប់រហូតមកនៅក្នុងគ្រប់កាល: ទេស:រាប់តាំងពីសម័យកាលក្រោយបញ្ចប់សង្គ្រាមរហូតមានការអភិវឌ្ឍមានចម្រើនដូច សព្វថ្ងៃនេះ។ចំពោះអនាគតទៅមុខសម្ដេចអធិបតីបានបញ្ជាក់អំពីភាពមិនប្រែប្រួលនៃគោលនយោបាយការបរទេសរបស់កម្ពុជាជា ពិសេសក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនដោយសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងប្រ ទេសទាំងពីរនឹងមានការកើនឡើងលើ គ្រប់វិស័យជាពិសេសនៅក្នុងវិស័យទេសចរណ៍, វិនិយោគនិងការប្រាស្រ័យទាក់ទងរវាងប្រជា ជននឹងប្រជាជន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ