• ច័ន្ទ ២៩ មេសា ២០២៤ ០៣:០៧ ព្រឹក

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនណែនាំមន្ត្រីអនុវត្តន៍ច្បាប់ជួរមុខផ្លូវសហការគ្នាត្រួតពិនិ ត្យផ្ទៀងផ្ទាត់រាល់ឯកសារពាក់ព័ន្ធនឹងការនាំ ចូលសារធាតុគីមីផ្សំ

ភ្នំពេញ÷អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រ យុទ្ធប្រឆាំងគ្រឿងញៀនលោកឧត្តមសេនីយ៍ ឯកឡាយគឹមលីបានធ្វើការណែនាំដល់មន្ត្រីអនុវត្តន៍ច្បាប់ជួរមុខត្រូវសហការគ្នាត្រួតពិនិត្យផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធនឹងការនាំចូលសារធាតុគីមីផ្សំ។ នាព្រឹកថ្ងៃទី 24 ខែតុលាឆ្នាំ 2023 លោកឧត្តមសេនីយ៍ឯកឡាយគឹមលីបានមានប្រសា សន៍បែបនេះក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងប្រសិទ្ធភាពការត្រួតពិនិត្យសារ ជាតិគីមីផ្សំគ្រឿងញៀនសម្រាប់មន្ត្រីអនុវត្តន៍ច្បាប់ពាក់ព័ន្ធ។ ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍មាសវិរិទ្ធអគ្គ លេខាធិការនាឱកាសនោះលោកឡាយគឹមលីអគ្គលេខាធិការរងបានថ្លែងអំណរគុណដល់មិត្តថៃដែលបានផ្ដល់កិច្ចសហការលើគ្រប់វិស័យការងារត្រួតពិនិត្យគ្រឿងញៀនជាពិសេសយ ន្តការត្រួតពិនិត្យសារធាតុផ្សំគ្រឿងញៀនរវាងប្រទេសទាំង2កម្ពុជា-ថៃត្រូវបានពង្រឹងនិងលើកកម្ពស់ដើម្បីបង្ការទប់ស្កាត់ការចរាចរណ៍ជួញដូរនិងប្រើប្រាស់ខុសច្បាប់យកទៅលួចកែច្នៃផលិតគ្រឿងញៀន។ សូមបញ្ជាក់ថា÷ពិធីនេះមានការចូលរួមសិក្ខា កាមជាមន្ត្រីអនុវត្តន៍ច្បាប់បម្រើការងារនៅតាមបណ្ដាខេត្តជាប់ព្រំដែនខេត្តគោលដៅមានក្រុម ហ៊ុនរោងចក្រប្រើប្រាស់សារធាតុគីមីផ្សំច្រើនអង្គភាពគយនិងរដ្ឋាករកម្ពុជាបណ្តាច្រកទ្វារព្រំដែនកំពង់ផែស្វយ័ត។ លោកថ្លែងថាការងារទប់ស្កាត់និងការបង្ក្រាបការចរាចរណ៍ការជួញដូរគ្រឿងញៀនខុសច្បាប់ឆ្លងកាត់ព្រំដែនគឺជារឿងលំបាកមួយសម្រាប់មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធជាពិសេសមន្ត្រីបម្រើ ការងារតាមតំបន់ព្រំដែននិងខេត្តជាប់ព្រំដែនដែលទាមទារឲ្យយើងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលខុសត្រូវតាមតួនាទីភារកិច្ចដែលអង្គភាពបានកំណត់។ លោកបន្តថាការនាំចូលសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែនក្នុងសកម្មភាពស្របច្បាប់សម្រាប់យកមកប្រើប្រាស់បម្រើដល់វិស័យសំខាន់ៗពាក់ ព័ន្ធរួមមាន÷វិស័យឧស្សាហកម្ម,វិស័យកសិ កម្ម,វិស័យរ៉ែនិងថាមពលក៏ជាបញ្ហាសំខាន់ចាំ បាច់សម្រាប់មន្ត្រីអនុវត្តច្បាប់ជាពិសេសមន្ត្រីគយនិងរដ្ឋាករដែលបម្រើការងារនៅតាមច្រកទ្វារព្រំដែននិងតាមកំពង់ផែត្រូវសហការគ្នាត្រួតពិនិត្យផ្ទៀងផ្ទាត់រាល់ឯកសារពាក់ព័ន្ធនិងការនាំចូលសារធាតុគីមីផ្សំរបស់ក្រុមហ៊ុន,រោង ចក្រ,សហគ្រាសឆ្លងកាត់ច្រកទ្វារព្រំដែនដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការលួចបង្វែរពីការប្រើប្រាស់ស្របច្បាប់ទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅកម្ពុជាយើងឲ្យកាន់តែមានប្រ សិទ្ធភាពខ្ពស់។ លោកស៊ូផាផាត់ហ៊ីបឱសថទីប្រឹក្សាទទួល បន្ទុកគ្រឿងញៀនអមស្ថានទូតថៃប្រចាំកម្ពុជាបានថ្លែងអំណរគុណកោតសរសើរដល់មន្ត្រីត្រួតពិនិត្យគ្រឿងញៀនកម្ពុជាដែលបានផ្ដល់កិច្ចសហការជួយគ្នាទៅវិញទៅមកក្នុងគោល បំណងរួមគ្នាទប់ស្កាត់គ្រឿងញៀនកុំឲ្យឆ្លងកាត់ពីកម្ពុជាទៅថៃក៏ដូចជាពីថៃមកកម្ពុជា។ សូមបញ្ជាក់ថា÷ថ្មីៗនេះលោកឧបនាយករដ្ឋ មន្ត្រីនេតសាវឿនបានព្រមានដល់មន្ត្រីនគរ បាលជាតិណាមួយដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀនត្រូវបណ្ដេញចេញពីក្របខណ្ឌ។ស្របពេលនេះមជ្ឈដ្ឋានទូទៅរបស់ប្រជាពល រដ្ឋមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគាំទ្រចំពោះចំណាត់ការនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ