• ច័ន្ទ ២៩ មេសា ២០២៤ ០៥:១៨ ព្រឹក

កម្ពុជាគ្មានមីនឆ្នាំ 2025 គឺមានន័យថាកម្ពុជាគ្មានទុកជនណាម្នាក់ឬប្រជាពលរដ្ឋខ្មែរណាម្នាក់បន្តរងគ្រោះដោយសារគ្រាប់មីនក្រោយឆ្នាំ 2025 ទៀតឡើយ

ភ្នំពេញ÷ព្រឹកថ្ងៃទី24ខែតុលាឆ្នាំ 2023 នៅទីស្នាក់ការអាជ្ញាធរមីនលោកបណ្ឌិតលីធុចអនុប្រធានទី 1អាជ្ញាធរមីនបានអនុញ្ញាតឲ្យលោកCarson Harteនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយស ម្បទាភ្នំពេញ(Exceed Worldwide)ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារស្ដីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន។កិច្ចជំនួបនោះក៏មានការចូលរួមផងដែរពីលោកMarc Zlot នាយកអង្គការICRCនិងលោកទៀបឧត្តមប្រធានសមាគមKhAPO។ លោកCarson Harteបានសម្តែងនូវការអប អរសាទរដែលបានទទួលជោគជ័យក្នុងការរៀប ចំសន្និសីទសកលលើកទី3ស្តីពីកិច្ចសង្គ្រោះ ជនរងគ្រោះថ្នាក់ដោយសារមីនថ្មីៗនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ជាមួយគ្នានោះលោក Carson Harteបានលើកឡើងអំពីសកម្ម ភាពមួយចំនួនរបស់មជ្ឈមណ្ឌលដែលចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាអស់រយ:ពេល ជិត25ឆ្នាំចាប់តាំងពីឆ្នាំ 1989 ក្នុងការស្ដារកាយសម្បទាការបណ្ដុះបណ្ដាលនិងការលើក កម្ពស់គុណភាពជីវិតដល់ជនមានពិការភាពរង គ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីស ង្គ្រាម។លោកCarson Harteចង់ឃើញជន រងគ្រោះថ្នាក់កម្ពុជារួមទាំងក្រុមគ្រួសារនិងស ហគមន៍ទទួលបាននូវការថែទាំបីបាច់កាន់តែប្រសើរឡើង។ ក្នុងនាមសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរមីននិងប្រជាជនកម្ពុជាលោកបណ្ឌិតលីធុជបានថ្លែង អំណរគុណយ៉ាងជាជ្រៅនិងវាយតម្លៃខ្ពស់ចំ ពោះការចូលរួមរបស់មជ្ឈមណ្ឌលExceed Worldwideអង្គការICRCនិងសមាគម KhAPOដែលបានចូលរួមយ៉ាងសកម្មកិច្ចគាំពារបីបាច់ថែទាំនិងការផ្តល់សេវាកម្មនានាដល់ជនមានពិការភាពជាពិសេសជនគ្រោះ ថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងការគាំទ្រសហគមន៍ឲ្យទទួលបាននូវឱកាសអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:ការងារឬការបង្កើតអាជីវកម្មថ្មីៗជា ដើម។ លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថារយៈពេលជាង 30 ឆ្នាំនេះកិច្ចការបោសសម្អាតមីននៅកម្ពុជាត្រូវបានសហគមន៍អន្តរជាតិនិងដៃគូអ ភិវឌ្ឍន៍វាយតម្លៃខ្ពស់និងទទួលបាននូវសមិទ្ធ ផលយ៉ាងធំធេងក្នុងការផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋនិងកាត់បន្ថយអត្រាគ្រោះថ្នាក់បានយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ទន្ទឹមនោះកិច្ចការសង្គ្រោះជនរងគ្រោះថ្នាក់ដោយ សារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមគឺជាកិច្ចការមួយចាំបាច់មួយផងដែរដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងជនមានពិការភាពគ្រួសារនិងសហគមន៍ហើយការបញ្ចូលកិច្ចសង្គ្រោះជនរងគ្រោះចូលទៅក្នុងគោលនយោបាយនិងផែនការជាតិព្រមទាំងក្របខណ្ឌច្បាប់នានាគឺដើម្បីធានាថាជនរង គ្រោះទាំងអស់ទទួលបានសិទ្ធិនិងការគាំទ្រពេញលេញពីរាជរដ្ឋាភិបាល។ ជាចុងក្រោយលោកទេសរដ្ឋមន្ត្រីបានគូសប ញ្ជាក់បន្ថែមទៀតថាគោលដៅកម្ពុជាគ្មានមីនក្នុងឆ្នាំ 2025 គឺមានន័យថាកម្ពុជាគ្មានទុកជនណាម្នាក់ឬប្រជាពលរដ្ឋខ្មែរណាម្នាក់បន្តរង គ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ 2025 ទៀតឡើយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ