• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៤១ ល្ងាច

ខឹងពូឲ្យចេញពីផ្ទះរកការងារធ្វើក្មួយយកកាំបិតកាប់ពូរងរបួសធ្ងន់

កណ្ដាល÷ជនសង្ស័យម្នាក់យកកាំបិតកាប់ពូខ្លួនឯងបណ្ដាលឱ្យរងរបួសធ្ងន់2នាក់ក្រោយពីខឹងនឹងជនរងគ្រោះដែលត្រូវជាពូឲ្យចុះចេញពីផ្ទះដើម្បីរកការងារធ្វើ។ ករណីហិង្សាមានស្ថានទម្ងន់ទោសនេះបានកើតឡើងថ្ងៃទី 23 ខែតុលាឆ្នាំ 2023 វេលាម៉ោង 11និង00នាទីនៅចំណុចផ្ទះឈ្មោះដាំអឿនស្ថិតនៅភូមិថ្មីសង្កាត់ឈើខ្មៅក្រុងសំពៅពូនខេត្តកណ្តាល។ មន្ត្រីនគរបាលក្រុងសំពៅពូនបានឲ្យដឹងថាជន រងគ្រោះមានចំនួន2នាក់÷1/ឈ្មោះដាំអឿនភេទប្រុសអាយុ 45 ឆ្នាំជនជាតិខ្មែរមុខរបរកសិករ។ទីលំនៅភូមិថ្មីសង្កាត់ឈើខ្មៅក្រុងសំពៅពូនខេត្តកណ្ដាល(រងរបួសធ្ងន់)។2/ឈ្មោះផនចិត្តភេទប្រុសអាយុ 31 ឆ្នាំជនជាតិខ្មែរមុខរបរក សិករ។ទីលំនៅភូមិថ្មីសង្កាត់ឈើខ្មៅក្រុងសំ ពៅពូនខេត្តកណ្តាល(របួសធ្ងន់)។ ចំណែកជនសង្ស័យឈ្មោះវីវុទ្ធីភេទប្រុសអា យុ33ឆ្នាំជនជាតិខ្មែរមុខរបរពិតប្រាកដទីលំនៅភូមិថ្មីសង្កាត់ឈើខ្មៅក្រុងសំពៅពូនខេត្តក ណ្តាល។ ប្រភពដដែលបន្តថាកាលពីថ្ងៃទី 23ខែតុលាឆ្នាំ 2023 វេលាម៉ោង 11និ40នាទីជនរងគ្រោះ ឈ្មោះដាំអឿនបានប្រាប់ឲ្យជនសង្ស័យឈ្មោះវីវុទ្ធីដែលត្រូវជាក្មួយទៅរកការងារធ្វើនិងរើអីវ៉ាន់ចេញពីផ្ទះរបស់ខ្លួនបន្ទាប់មកជនសង្ស័យក៏ បានខឹងនឹងជនរងគ្រោះឈ្មោះផនចិត្តថាជាអ្នកផ្លុំត្រចៀកឲ្យដេញចេញពីផ្ទះរួចជនសង្ស័យបានដើរទៅក្រោយផ្ទះយកកាំបិតក្រង៉ុកមកកាប់ជនរងគ្រោះឈ្មោះផនចិត្តដែលដេកលើអង្រឹងក្រោមផ្ទះត្រូវជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់បន្ទាប់មកទៀតជនសង្ស័យបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះដាំអឿនពេលចូលឃាត់ត្រូវជាច្រើនកាំបិតបណ្ដា លឲ្យរងរបួសធ្ងន់ដែរ។ក្រោយពីធ្វើការភាពរួចជនសង្ស័យបានគេចខ្លួនទៅសម្ងំនៅផ្ទះយាយរបស់ខ្លួននៅភូមិថ្មីសង្កាត់ឈើខ្មៅក្រុងសំពៅពូនខេត្តកណ្ដាលនិងបានយកកាំបិតក្រង៉ុកធ្វើសកម្មភាពនោះទៅបោះចោលនៅទឹកអូរក្រោយផ្ទះរបស់យាយ។ ក្រោយពីបានទទួលព័ត៌មានខាងលើកម្លាំងជំ នាញនៃអធិការដ្ឋាននគរបាលក្រុងសំពូនបានសហការជាមួយកម្លាំងប៉ុស្តិ៍ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យនិងនាំទៅចង្អុលបង្ហាញទីតាំងបោះចោលវត្ថុតាងហើយកម្លាំងយើងបានធ្វើរាវរកវត្ថុតាងក្នុងអូរនោះតែពុំឃើញរួចបាននាំខ្លួនជនសង្ស័យមកអធិការ ដ្ឋានដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ