• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១៩ ព្រឹក

សមត្ថកិច្ចឃាត់ខ្លួនបុរសចំនួន១១នាក់ខណៈកំពុងបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀននិងបានរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន យកទៅអនុវត្តតាមច្បាប់នៅក្រុងបាត់ដំបង៖

បាត់ដំបង៖កាលពីយប់ថ្ងៃទី២៣ខែតុលាឆ្នាំ២០២៣វេលាម៉ោង​២២និង០០នាទីនៅក្នុងភូមិសាស្រ្តភូមិព្រែកមហាទេព​ សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបងអនុវត្តតាមយោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយា​ល័យនគរបាល ប្រឆាំងគ្រឿងញៀនដែល មានលោ​កវរសេនី​យ៍ទោ ប៉ាន ចាន់រិទ្ធ ជានាយការិ​យាល័យ បានចូល​រួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ដែលមានលោកវរសេនីយ៍ឯក​ ចាន់​ សុធី​ ជានាយការិ​យាល័យ​កម្លាំងអធិ​ការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរ​សេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិ​ការ ក្នុងនោះមានលោក លាង វាសនា អភិបាលនៃគណៈអ ភិ បាលក្រុងបាត់ដំបង​ ក្រោមការដឹកនាំរបស់លោក លឹម សៀងហៃ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានចុះត្រួតពិនិត្យតាមដងផ្លូវពេលយប់បង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន ក្រុមក្មេងបង្កអនា ធិបតេយ្យ និង ស្វែងរកអ្នកបើកបរ ក្រោមឥទ្ធិពល នៃគ្រឿងញៀននៅមូលដ្ឋានខាងលើដោយមានរថយន្តចំនួន០១គ្រឿង មនុស្ស​០២​នាក់ស្រី០០នាក់និងម៉ូតូ១៥០គ្រឿងមនុស្សចំនួន​១៧០នាក់ស្រី០០នាក់ បានធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមលើអ្នកបើកបរបានចំនួន ១២​៩នាក់ស្រី០០នាក់ ក្នុងនោះសមត្ថកិច្ចបានរកឃើកអ្នក​បើក​បរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ១០​នាក់ ភេទប្រុសជាអ្នកបើកបរម៉ូតូ និង រកឃើញជនសង្ស័យរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១នាក់ ប្រុសនិងបានកសាងសំ​ណុំរឿងតាមនីតិវិធី​ច្បាប់ ៕(រូបភាពផែនការងារនគរបាលគ្រឿងញៀន)

អត្ថបទពេញនិយម

ពត៍មានថ្មីៗ