• ច័ន្ទ ២៩ មេសា ២០២៤ ១២:១១ ល្ងាច

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានបង្កើត “ក្រុមការងារផ្តល់សេវាជួយគាំទ្រសេដ្ឋកិច្ចសង្គមដល់ជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះសង្រ្គាម ”

នេះបើតាមការចុះផ្សាយពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)បានអោយដឹងថា ក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ជនមានពិការភាពដោយសារមីននិងសំណល់ជាតិផ្ទុះសង្គ្រាមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអណត្តិទី៧នេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានបង្កើត “ក្រុមការងាផ្តល់សេវាជួយគាំទ្រសេដ្ឋកិច្ចសង្គមដល់ជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះសង្រ្គាម ”។ ក្រុមការងារនេះ ផ្ដល់សេវាជួយគាំទ្រសេដ្ឋកិច្ចសង្គមដល់ជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះសង្គ្រាមនេះមានភារកិច្ចអនុវត្តសកម្មភាពសំខាន់ៗដូចខាងក្រោម៖ ១) ផ្តល់សារអប់រំយល់ដឹងពីមីននិងប្រមូល/កម្ទេចសំណល់ជាតិផ្ទុះសង្គ្រាម និងផ្ដល់សេវាកម្មជួលជុលជើង/ដៃសិប្បនិម្មិតជនពិការតាមលំនៅដ្ឋាន ពិនិត្យ/ប្រឹក្សាយោបល់ពីសុខភាពរបស់ជនពិការ ចងក្រងសហគមន៍ជនពិការ។ វាយតម្លៃពីតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារដោយផ្តល់ការហ្វឹកហ្វឹនជំនាញបច្ចេកទេសកសិកម្ម និងផ្ដល់ការគាំទ្របង្កើតមុខរបរខ្នាតតូចៗ។ ២) ប្រមូលព័ត៌មាននិងភស្តុតាងពាក់ព័ន្ធជនពិការ ចងក្រងឯកសារប្រវត្តិសាស្រ្ដដើម្បីរក្សាទុក និងផ្សព្វផ្សាយនៅសារមន្ទីរតេជោសន្តិភាពសម្រាប់អប់រំយល់ដឹងពីផលវិបាកនៃសង្គ្រាមនៅកម្ពុជា។ ខេត្តគោលដៅសម្រាប់ការអនុវត្តគម្រោងនេះដំណាក់កាលទី១គឺ ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ។ បងប្អូនមន្ត្រីជំនាញបានទទួលការហ្វឹកហ្វឺននិងបំពាក់សម្ភារៈបច្ចេកទេសរួចជាស្រេច ចាប់ផ្តើមដំណើរការប្រតិបត្តិការតាមគោលដៅក្នុងផែនការ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ