• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥៩ ព្រឹក

សាខាកាកបាទក្រហមខេត្តកណ្តាល ផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋសរុបចំនួន ២២០ គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅភូមិចំនួន៤ នៃសង្កាត់តាក្តុល ក្រុងតាខ្មៅ

កណ្តាល៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូសាខា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ សរុបចំនួន ២២០ គ្រួសារ នៅភូមិចំនួន៤ នៃសង្កាត់តាក្តុល ក្រុងតាខ្មៅ ។ មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដហឋរងគហរោះក្នុងពិធីចែកអំណោយនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានធ្វើការផ្ដាំផ្ញើនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ដោយក្ត្តីនឹករឭក។ ឯកឧត្តមមានប្រសាសន៍បន្តថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប ជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយចែកជូនប្រជាពលរដ្ឋនាពេលនេះជាដើម ទោះបីមិនអាចជួយដោះស្រាយបានទាំងស្រុងក៏ដោយ ប៉ុន្តែក៏បានរួមចំណែកក្នុងការដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយចំណែកផងដែរ។ ម៉្យាងទៀត អំណោយដែលសាខា បាននាំយកមកជួយបងប្អូននាឱកាសនេះ គឺមិនមានការប្រកាន់នូវពណ៌សម្បុរ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ ជាមួយគ្នានេះដែរឯកឧត្តម ក៏បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានស្មារតី ប្រុងប្រយ័ត្នជានិច្ចចំពោះជំនន់ទឹកភ្លៀងដែលកំពុងតែជន់លិចនៅពេលនេះ ជាពិសេសត្រូវយកចិត្តទុកដាក់មើលថែទាំចំពោះកុមារ ការពារកុំឲ្យលង់ទឹក ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការមើលថែរក្សាសុខភាព ត្រូវមានអនាម័យល្អក្នុងការរស់នៅ ពិសាទឹកដាំឆ្អិន សម្អាតបរិស្ថានជុំវិញផ្ទះជាដើម ។ល។ អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយក្នុង ១គ្រួសារទទួលបាន ៖ អង្ករ ២០គីឡូ ,មី ១កេស ,ត្រីខ ១យួរ ,ទឹកត្រី ១យួរ និងទឹកបរិសុទ្ធ ចំនួន ១កេស ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ