• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១៨ ល្ងាច

ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ប្រទេសចិនសម្រេចិត្តនឹងសិក្សាលម្អិតដើម្បីនិត្យលទ្ធភាពបើករោងចក្រផលិតសម្បកកង់រថយន្តនៅកម្ពុជា

ប្រទេសចិន÷លោកស៊ុនចាន់ថុលឧបនា យករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិ វឌ្ឍន៍កម្ពុជាបានជួបពិភាក្សាការងារជាមួយលោកJing Guanjunនាយករងនិងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group(GIIHG)ដែលជាសមាជិករបស់ ក្រុមហ៊ុនធំបំផុត500នៅលើពិភពលោក (Fortune500)និងមានក្រុមហ៊ុនWanli Tiresដែលផលិតកង់រថយន្តដ៏ធំរបស់ប្រ ទេសចិនជាបុត្រសម្ព័ន្ធនៅទីក្រុង Guangzhouសាធារណរដ្ឋប្រជាមានិតចិននារសៀលថ្ងៃទី21ខែតុលាឆ្នាំ2023 ថ្មីនេះ។ក្នុងជំនួបនេះលោកឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីទំនាក់ទំនងដែកថែបរវាងកម្ពុជា-ចិនដែលឆ្នាំនេះក៏ជាខួបទី65នៃទំនងការទូតរវាងភាគីទាំង2 ផងដែរ។ ក្នុងទិសដៅដើម្បីជំរុញឲ្យក្រុមហ៊ុនស ម្រេចចិត្តចូលមកវិនិយោគនៅកម្ពុជាលោកឧបនាយករដ្ឋមន្ត្រីលើកបង្ហាញពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈ ពេល 20 ឆ្នាំកន្លងទៅនេះដែលកើនជា មធ្យម7%ជារៀងរាល់ឆ្នាំ។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធនិងភាពរីកច ម្រើនរបស់កម្ពុជាលោកឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនក្រុមហ៊ុនពីវិនិយោគិនដែ លធ្លាប់ទទួលបានជោគជ័យលើការបណ្តា ក់ទុនផលិតសម្បកកង់រថយន្តនៅប្រទេសកម្ពុជា។ បន្ទាប់បានស្ដាប់ការពន្យល់របស់លោកឧបនាយករដ្ឋមន្ត្រីលោកនាយករងក្រុម ហ៊ុនបានសម្ដែងនូវការស្ងប់ស្ញែងចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិ ច្ចកម្ពុជាពិសេសការស្ថាបនាហេដ្ឋារចនា សម្ព័ន្ធរូបវន្តជាច្រើនដើម្បីគាំទ្រដល់ការអភិវឌ្ឍនៃសង្គមកម្ពុជា។អាស្រ័យហេតុនេះដោយមើលឃើញនូវភាពរីកចម្រើនជារួមរបស់កម្ពុជានិងតបតាមការជំរុញលើក ទឹកចិត្តរបស់លោកឧបនាយករដ្ឋមន្ត្រីក្រុមហ៊ុនបានធ្វើការសម្រេចចិត្តនិងមកសិក្សាលម្អិតលើការបណ្តាក់ទុនវិនិយោគដើម្បីបង្កើតរោងចក្រផលិតសម្បកកង់រថយន្តនៅប្រទេសកម្ពុជា។ តាមរយៈការបង្ហាញឆន្ទៈយ៉ាងមុតមាំរបស់ក្រុមហ៊ុនក្នុងការសិក្សាលម្អិតលោកឧប នាយករដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមហ៊ុនដែលមានបំ ណងជ្រើសរើសយកប្រទេសកម្ពុជាដើម្បីវិនិយោគសាងសង់រោងចក្រផលិតសម្បកកង់រថយន្តរបស់ខ្លួន។ក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងព្យាយាមផ្តល់ការ សម្របសម្រួលនូវការសិក្សារបស់ក្រុម ហ៊ុនដើម្បីអាចឲ្យក្រុមហ៊ុនចាប់ផ្ដើមការវិនិយោគសាងសង់រោងចក្រនិងផលិតសម្បកកង់ទី 1 របស់ខ្លួននៅកម្ពុជឲ្យបាន លឿនបំផុត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ