• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤៤ ព្រឹក

ស្លាប់ 6 នាក់របួសធ្ងន់ស្រាល 4 នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ÷តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធា រណ:នៃអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាគរោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី22ខែតុលាឆ្នាំ2023នេះបានបណ្តាលឲ្យមនុស្សស្លាប់6នាក់(ស្រី0នាក់)របួសធ្ងន់ស្រាល4នាក់(ស្រី0នាក់)និងមិនពាក់មួកសុវត្ថិភាព3នាក់(យប់2នាក់)។ របាយការណ៍ដដែលបានបញ្ជាក់ថាក្នុងករណីគ្រោះថ្នាក់ដែលបង្កឲ្យមនុស្សស្លាប់ 6 នាក់(ស្រី 0 នាក់)របួសធ្ងន់2នាក់(ស្រី 0 នាក់)និងរបួស ស្រាល2នាក់(ស្រី0នាក់)គឺកើតឡើងដោយ សារការប៉ះទង្គិចគ្នាចំនួន9លើក(យប់6លើក) រួមមាន÷កត្តាល្បឿន1លើក(ស្លាប់1នាក់),មិនគោរពសិទ្ធិ3លើក(ស្លាប់2នាក់),មិនប្រកាន់ស្តាំ1លើក,ប្រជែងគ្រោះថ្នាក់2លើក(ស្លាប់3 នាក់),បត់គ្រោះថ្នាក់1លើកនិងស្រវឹង1លើក។ ជាមួយគ្នានោះយោងតាមរបាយការណ៍ពីនា យកដ្ឋាននគរបាលចរាចរណ៍ស្តីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី22ខែតុលានេះដែរបានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអ នុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោករកឃើញយាន យន្តល្មើសចំនួន532 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39នៅទូទាំងប្រទេសកម្ពុជានាថ្ងៃទី22តុលានេះដែរ។ នាយកដ្ឋាននគរបាលចរាចរណ៍បានបញ្ជាក់ថាចំនួនគោលដៅសរុប 68 គោលដៅមានយាន យន្តចូលគោលដៅចំនួន 804 គ្រឿងរថយន្តធំ 10 គ្រឿងរថយន្តតូច 141 គ្រឿងនិងម៉ូតូ 653 គ្រឿងក្នុងនោះរកឃើញយន្តល្មើសសរុបចំនួន 532គ្រឿងរថយន្តធំ4គ្រឿងរថយន្តតូច71 គ្រឿងនិងម៉ូតូចំនួន457គ្រឿងត្រូវបានផាកពិ ន័យតាមអនុក្រឹត្យលេខ39.អនក្រ.ប.ក.នៅ ទូទាំងប្រទេស។ តាមរបាយការណ៍លទ្ធផលរយៈពេល 22 ថ្ងៃពីថ្ងៃទី 1 -22 ខែតុលាឆ្នាំ 2023 បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន26,321 គ្រឿងរថយន្តធំ371គ្រឿងរថយន្តតូច4,642គ្រឿង, ម៉ូតូ21,308គ្រឿង។ក្នុងនោះរកឃើញយានយន្តល្មើសសរុចំនួន7,449គ្រឿង,រថយន្តធំ71គ្រឿង,រថយន្តតូច1,076គ្រឿង,ម៉ូតូ6,302 គ្រឿង(6,302ករណី)ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.ប.ក.នៅទូទាំងប្រ ទេស។ របាយការណ៍ដដែលបានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រ សើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ