• ច័ន្ទ ២៩ មេសា ២០២៤ ១១:៤៨ ព្រឹក

ចាប់ពីថ្ងៃទី 22- 25 តុលានឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្អួរលាយឡំនឹងផ្គររន្ទះជាមួយ នឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី 50% ទៅ 60%

ភ្នំពេញ÷ក្រសួងធនធានទឹកនិងឧតុនិយមសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី 22 ខែតុ លាឆ្នាំ 2023ឲ្យបានដឹងថា÷ប្រព័ន្ធសម្ពាធខ្ពស់កម្រិតមធ្យមដែលលាតសន្ធឹងពីប្រទេសចិនអូសបន្លាយដល់ប្រទេសថៃផ្នែកខាងលលើនិងសមុទ្រចិនភាគខាងត្បូងបានរលាយបាត់។ទន្ទឹមនឹងនេះខ្យល់មូសុងនិរតីដែលកំពុងមាន នៅលើឈូងសមុទ្របេកាល(Bay of Bengal)និងនៅលើសមុទ្រអាដាំមែន (Andaman Sea)លើឈូងសមុទ្រថៃបានកើនឥទ្ធិពលខ្លាំង។កត្តាទាំងនេះធ្វើឲ្យមានប្រ ព័ន្ធសម្ពាធទាប(ITCZ)អូសបន្លាយនឹងគ្របដណ្តប់េពីលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷ចាប់ពីថ្ងៃទី 22 ដល់ថ្ងៃទី 25 ខែតុលានៅតាមបណ្ដាខេត្តមួយ ចំនួនដូចជាខេត្តស្ទឹងត្រែង,ព្រះវិហារ,ខេត្តរត នគិរីនិងខេត្តមណ្ឌលគិរីនៅតែមានភ្លៀងធ្លាក់បន្តក្នុងកម្រិតខ្សោយទៅមធ្យមដែលគ្របដ ណ្តប់លើផ្ទៃដីពីរ30% ទៅ 50%។ នៅរាជ ធានីភ្នំពេញតំបន់មាត់សមុទ្រនិងតំបន់ទំនាប កណ្ដាលនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរលាយឡំនឹងផ្គរ,រន្ទះជាមួយនឹងទំហំទឹកភ្លៀងគ្របដណ្តប់លើផ្ទៃដីពី50%ទៅ60%។ សូមប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះដែលអាចបង្កជាជំនន់ទឹកភ្លៀង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ