• ច័ន្ទ ២៩ មេសា ២០២៤ ១១:០៤ ព្រឹក

ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាមួយនឹងហានីភ័យដែលអាចប្រឈម

ភ្នំពេញ÷ក្រសួងសាធារណការនិងដឹកជញ្ជូននៅរសៀលថ្ងៃទី 22 ខែតុលាឆ្នាំ 2023 បានបញ្ជាក់ថា÷ផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងមានដូចខាងក្រោម÷ ក.ប្រតិកម្មយឺត(ជាទូទៅអ្នកបើកបរស្រវឹងចម្ងាយជាន់ជាន់ហ្វ្រាំងឆ្ងាយជាងអ្នកបើកបរធម្មតា)។ ខ.កាត់បន្ថយការមើលឃើញ(គ្រឿងស្រវឹងអាចបណ្ដាលឱ្យព្រិលភ្នែកមើលមិនច្បាស់)។ គ.ពិបាកក្នុងការបញ្ជាដៃនិងជើង(នៅពេលស្រវឹងខ្លាំងធ្វើឲ្យពិបាកបញ្ជាដៃនិងជើងដូចជាការដើរទ្រេតទ្រោត)។ ឃ.កាត់បន្ថយការផ្ដោតអារម្មណ៍និងរួញរាក្នុងការសម្រេចចិត្ត(កាត់បន្ថយការផ្ដោតអារម្មណ៍ធ្វើឲ្យខ្វះការប្រុងប្រយ័ត្ននិងស្ទាក់ស្ទើរក្នុងការ សម្រេចចិត្តអាចបណ្ដាលមានគ្រោះថ្នាក់)។ ក្រសួងសាធារណការនិងដឹកជញ្ជូនបានរម្លឹកកថាមាត្រា 8( ថ្មី)នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវ គោក÷ ហាមពិសាគ្រឿងស្រវឹងដែលបណ្ដាលឱ្យមានអត្រាជាតិអាល់កុលចាប់ពី 0,25 មីលីក្រាមក្នុង1លីត្រខ្យល់ឬចាប់ពី 0,50 ក្រាមក្នុង1លីត្រឈានឡើងទៅ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ