• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៣០ ព្រឹក

រដ្ឋមន្ត្រីក្រសួងបរិស្ថានអំពាវនាវឲ្យពលរដ្ឋចូល រួមសម្អាតសំរាមដើម្បីភាពស្អាតភាពបៃតងនិងចីរភាព

ភ្នំពេញ÷លោកបណ្ឌិតអ៊ាងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងអំពាវនាវដល់បងប្អូនប្រ ជាពលរដ្ឋឲ្យចូលរួមសម្អាតសំរាមសំណល់ប្លាស្ទិកឲ្យអស់ពីសហគមន៍និងទន្លេរបស់យើងដើម្បីភាពស្អាតនិងបៃតងដោយចីរភាព។ការថ្លែងនេះខណ:លោករដ្ឋមន្ត្រីអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីអ៊ីយូសប្តាហ៍បៃតងEU green diplomacy weekនៅថ្ងៃទី22ខែ តុលាឆ្នាំ2023ដែលរៀបចំដោយអង្គការសម្អាតទន្លេ,សមុទ្រ។ តាមរយៈការថ្លែងសន្ទរកថាជាភាសាបរទេសដ៏សង្ខេបលោករដ្ឋមន្ត្រីថ្លែងបន្តដោយភាពជឿ ជាក់បំផុតថានឹងមានការចូលរួមពីប្រជាពលរដ្ឋដែលស្រឡាញ់ភាពស្អាតជាក់ស្តែងក្រសួងបានសម្រេចនូវជោគជ័យនៃភាពស្អាតនេះមួយជំហានរួចទៅហើយដោយសារមានការចូលរួមពីលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សដែលមានចំនួនជិត2លាននាក់នៅលើប្រធានបទ"ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ"យើងរួមកន្លងគ្នាការ ពារបរិស្ថានកម្ពុជា"។ ជាមួយគ្នានេះការសម្អាតសំរាមសំណល់ប្លា ស្ទិកគឺជាបេសកកម្មរួមគ្នាទាំងប្រជាពលរដ្ឋក្នុងតំបន់អាស៊ាននិងនៅទូទាំងសកលលោកពី ព្រោះថាបរិស្ថាននៅជុំវិញយើងគ្រប់គ្នាហើយឥតដែនកំណត់។បន្ថែមពីនេះសំរាមជាសំណ ល់ប្លាស្ទិកប្រមាណជិត 40 ពាន់តោន (37,000តោន)បានបង្កឲ្យមានភាពកខ្វក់ទៅក្នុងទន្លេមេគង្គដែលជាប្រភពទឹកដ៏សំខាន់ស ម្រាប់ស្រោចស្រពដំណាំកសិកម្មនិងសម្រាប់មនុស្ស,សត្វហើយរួមទាំងមានប្រព័ន្ធអេកូឡូស៊ីផងដែរ។ចំពោះការចូលរួមសម្អាតសំរាមសំណល់ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋគ្រប់រូបនឹងនាំនូវភាពស្អាតរបស់ប្រទេសកម្ពុជាដែលជាសម្រស់ដ៏ទាក់ទាញស្រូបទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាកម្ពុជាផងដែរ។ លើសពីភាពស្អាតការដាំនិងស្ដារព្រៃឈើដើម្បីភាពបៃតងនឹងរក្សាបាននូវអព្យាក្រឹត្យកាបោន ដែលជាចំណែកនៃការរកប្រាក់ចំណូលបន្ថែមរបស់ប្រជាសហគមន៍នឹងជួយឲ្យមានការអ ភិវឌ្ឍដោយចីរភាព៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ