• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤៣ ព្រឹក

ខឹងប្រពន្ធមិនត្រឡប់មកផ្ទះជួលវិញចងកសម្លាប់ខ្លួន

ភ្នំពេញ÷បុរសម្នាក់ផឹកស្រាស្រវឹងរករឿងឈ្លោះគំរាមវាយ,កាប់ប្រពន្ធកូនព្យាយាមធ្វើអត្តឃាត2លើកមកហើយតែមិនបានសម្រេ ចលុះដល់លើកទី3ខឹងប្រពន្ធកូនមិនវិលត្រ ឡប់ចូលផ្ទះជួលវិញបែរជាបញ្ចប់ជីវិតដោ យចងកសម្លាប់ខ្លួនបានសម្រេចបង្កឲ្យភ្ញាក់ ផ្អើលកាលពីវេលាម៉ោង6ថ្ងៃទី 22 ខែតុលាឆ្នាំ 2023 នៅសំយ៉ាបមុខបន្ទប់ជួលក្នុងភូមិភាសង្កាត់ប្រទះឡាងខណ្ឌកំបូលរាជធានីភ្នំពេញ។ សពបុរសខាងលើមានឈ្មោះសេតស៊ីណាតភេទប្រុសអាយុ 43 ឆ្នាំមុខរបរគ្មានមានប្រព ន្ធឈ្មោះអាំស្រីវ៉ិតអាយុ 42 ឆ្នាំមុខរបរកម្មកា រិនីរោងចក្រស្នាក់នៅបន្ទប់ជួលលេខ4Aភូមិភាសង្កាត់ប្រទះឡាងខណ្ឌកំបូលមានកូនចំ នួន 3 នាក់តែស្នាក់នៅផ្ទះជួលផ្សេងទៀតមានស្រុកកំណើតភូមិល្វេឃុំក្រាំងស្វាយស្រុកឈូកខេត្តកំពត។ តាមការបំភ្លឺពីក្រុមគ្រួសារបានឲ្យដឹងថាបុ រសខាងលើហូបស្រាពេលស្រវឹងម្ដងៗនិយា យមិនចេះស្ដាប់គ្នាទេតែងតែរករឿងឈ្លោះក្នុងគ្រួសារគំរាមកាប់,វាយប្រពន្ធកូនច្រើនលើកមកហើយ។ ប្រភពបន្តទៀតថាកន្លងមករងគ្រោះព្យាយា មធ្វើអត្តឃាតចំនួន2លើកមកហើយតែមិន បានសម្រេចដោយសារអ្នកជិតខាងជួយលុះ ដល់លើកទី3នេះបន្ទាប់ពីឈ្លោះគំរាមកាប់ប្រពន្ធធ្វើឲ្យប្រពន្ធភិតភ័យរត់ទៅស្នាក់នៅផ្ទះជួលរបស់កូនចំនួន3ថ្ងៃមកហើយមក ដល់ល្ងាចថ្ងៃទី 21ខែតុលាឆ្នាំ2023ជនរង គ្រោះទូរស័ព្ទហៅប្រពន្ធឱ្យវិលត្រឡប់មកបន្ទប់ជួលវិញតែខាងប្រពន្ធមិនព្រមទើបធ្វើឲ្យជនរងគ្រោះសម្រេចចិត្តចងកសម្លាប់ខ្លួនតែម្តងទៅ។ បើតាមអ្នកជិតខាងវិញបានឲ្យដឹងថាជនរង គ្រោះឲ្យតែផឹកស្រវឹងឯងតែងតែឈ្លោះរក រឿងគំរាម,វាយប្រពន្ធដោយប្រពន្ធខ្លាចបានចេញទៅស្នាក់នៅជាមួយកូនផ្ទះផ្សេងស្រាប់ តែនៅព្រឹកថ្ងៃទី 22 ខែតុលាឆ្នាំ 2023 អ្នកស្នាក់នៅក្បែរខាងក្រោកពីដំណេកប្រទះ ឃើញជនរងគ្រោចងកសម្លាប់ខ្លួនដោយយកខ្សែចងភ្ជាប់នឹងផ្ទោងរោងសំយ៉ាបផ្ទះជួល។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានសមត្ថកិច្ចជំនាញស្នងការក្រុងពិនិត្យកោសល្យវិច័យឃើញថាពិតជាធ្វើអត្តឃាតសម្លាប់ខ្លួនឯងក្រុមគ្រួសារក៏មិនប្ដឹងផ្ដល់អ្វីដែររួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរួមជាមួយលោកតាអាចារ្យធ្វើកិច្ចកាត់ខ្សែទម្លាក់រួចដឹកយកទៅធ្វើបុណ្យនៅវត្តស្វាយមាសក្បែរផ្ទះកើតហេតុតាមប្រពៃ ណី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ