• ច័ន្ទ ២៩ មេសា ២០២៤ ១២:០៧ ល្ងាច

បើឃើញសាច់សត្វបង្កកលក់សូមប្រញាប់រាយការណ៍ទៅក្រសួងកសិកម្មឬអាជ្ញាធរមូលដ្ឋាន

ភ្នំពេញ÷ក្រោយពីមានការរិះគន់អំពីការនាំ ចូលសាច់បង្កកដែលធ្វើឲ្យប៉ះពាល់ដល់អ្នកបរិភោគក៏ដូចជាអ្នកចិញ្ចឹមជ្រូកបង្ហោះសារពាក់ព័ន្ធករណីនាំចូលសាច់បង្កកជាពិសេសសាច់ជ្រូកបង្ករកខុសច្បាប់មកពីក្រៅប្រទេ សក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអំពាវនាវឲ្យពលរដ្ឋនិងអ្នកពាក់ព័ន្ធនា នាសូមប្រញាប់រាយការណ៍ជាបន្ទាន់ទៅអា ជ្ញាធរមូលដ្ឋាននិងក្រុមសមត្ថកិច្ចឲ្យចុុះបង្ក្រាបករណីឃើញការនាំចូលចែកចាយលក់សាច់សត្វបង្កកខុសច្បាប់នៅតាមទី ផ្សារកម្ពុជា។ សមាគមអ្នកចិញ្ចឹមជ្រូករអ៊ូរទាំថាដោយសារមាននាំចូលសាច់បង្កកទើបជាហេតុនាំឲ្យតម្លៃសាច់ជ្រូកក្នុងស្រុកចុះថោក។គេថាការនាំសាច់បង្កកចូលក្នុងប្រទេសនៅតែមានជា ហូរហែហើយជាពិសេសសាច់បង្កកដែលគ្មានគុណភាពទាំងនេះត្រូវបាននាំចូលមកក្នុងប្រទេសតាមច្រកព្រំដែនប្រទេសជិត ខាង។បញ្ហានេះបានកើតឡើងយូរមកហើយហើយមកដល់ពេលនេះនៅតែជាកង្វល់ស ម្រាប់អ្នកចិញ្ចឹមសត្វក្នុងស្រុក។ លោកស្រីអ៉ឹមរចនាអ្នកនាំពាក្យក្រសួងក សិកម្មរុក្ខាប្រមាញ់និងនេសាទថ្លែងនៅថ្ងៃទី 19 ខែតុលាថាជាក់ស្ដែងកម្ពុជាយើងក៏បានប្រកាសមិនឲ្យនាំចូលសាច់ជ្រូកបង្កកនិងសាច់សត្វបង្កកនានាទៀតតាំងពីយូរមកហើយយកមកលក់តាមទីផ្សារនោះទេបើពលរដ្ឋនិងភាគីពាក់ព័ន្ធណាបានឃើញមានការនាំចូលចែកចាយសាច់ជ្រូកបង្កកសាច់សត្វបង្កកខុសច្បាប់គឺសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាននិងក្រុមសមត្ថកិច្ចដែលនៅជិតខ្លួនដើម្បីឲ្យចុះបង្ក្រាបឲ្យបានទាន់ពេលវេលា។ លោកតាន់ផាន់ណារ៉ាអគ្គនាយកនៃអគ្គនា យកដ្ឋានសុខភាពសត្វនិងផលិតកម្មក្រ សួងកសិកម្មរុក្ខាប្រមាញ់និងនេសាទថ្លែងថាជាក់ស្ដែងការងារបច្ចុប្បន្នមន្ត្រីអនុវត្តន៍ច្បាប់របស់ក្រសួងកសិកម្មតែងតែធ្វើកិច្ចសហការជាមួយមន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រ កួតប្រជែងនិងបង្ក្រាបការបន្លំហៅកាត់.ក. ប.ប.និងមន្ត្រីអនុវត្តច្បាប់មកពីគ្រប់ស្ថាប័នពាក់ព័ន្ធចុះទប់ស្កាត់បង្ក្រាបការនាំចូលនិងការចែកចាយលក់សាច់ជ្រូកនិងសត្វបង្កកខុសច្បាប់នានាទៀតនៅតាមទីផ្សាររាល់ថ្ងៃខណ:ការងារនេះក្រសួងកសិកម្មតែម្នាក់ឯងមិនអាចទប់ស្កាត់អស់នោះទេ។លោកអគ្គនាយកបានឲ្យដឹងដែរថាបច្ចុប្បន្នយើងមានតម្រូវការនាំចូលសាច់ជ្រូកសាច់ សត្វស្រស់ពីក្រៅប្រទេសមានចំនួនតិចតួចបំផុតដើម្បីបង្គ្រប់ទីផ្សារក្នុងស្រុកខណ: សាច់សត្វក្នុងស្រុកគឺយើងមានលទ្ធផលផលិតផ្គត់ផ្គង់បានគ្រប់គ្រាន់ហើយសម្រាប់សាច់ជ្រូកវិញគឺមិនមានការនាំចូលតាំងពីចុងឆ្នាំ 2021 មកម្ល៉េះ។ បើតាមមន្ត្រីអនុវត្តន៍ច្បាប់ផ្សេងទៀតរបស់ ក្រសួងកសិកម្មការចុះបង្ក្រាបសាច់ជ្រូកបង្កកខុសច្បាប់គឺចុះធ្វើរៀងរាល់ថ្ងៃតែទោះយ៉ាងណាក៏ស្នើសុំមន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានាសូមពង្រឹងការទប់ស្កាត់បង្ក្រាបកុំឲ្យមានការនាំចូលហើយក៏ត្រូវពិនិត្យគុណភាពសាច់បង្កកនោះឲ្យបានត្រឹមត្រូវបើទោះសាច់បង្កកនោះមាន ការផ្ដល់ច្បាប់អនុញ្ញាតនាំចូលតាមសំណើ សុំរបស់ក្រុមហ៊ុនឯកជនក៏ដោយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ