• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៣៥ ព្រឹក

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរ យានយន្ដធុនធ្ងន់គ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងពិធីសម្ភោធមន្ទីរពេទ្យជាតិ តេជោសន្តិភាព

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបញ្ចៀសចរាចរយានយន្ដធុនធ្ងន់គ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងពិធីសម្ភោធមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលរាជធានីនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្រសួងសុខាភិបាល នឹងរៀបចំពិធីសម្ពោធមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរជាបណ្ដោះអាសន្នជុំវិញ ទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឲ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទ ឆ្លងកាត់មហាវិថីឈ្នះឈ្នះ ចាប់ពីស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៤ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ០៥៖០០នាទី រហូតដល់បញ្ចប់កម្មវិធី។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរយានយន្តធុនធ្ងន់គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការ ធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យចរាចរជាធម្មតាវិញ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ