• ច័ន្ទ ២៩ មេសា ២០២៤ ១០:២០ ព្រឹក

ម្នាស់ទឹកឃ្មុំឃុំអូរឫស្សីកណ្ដាលស្រុកសៀមបូកកំពុងទាញយកទីផ្សារ

ស្ទឹងត្រែង÷សហគមន៍ម្នាស់ទឹកឃ្មុំឃុំអូរឫ ស្សីស្រុកសៀមបូកខេត្តស្ទឹងត្រែងកំពុងត្រូវបានល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានភ្ញៀវទេសចរនិយមទិញមកបរិភោគនោះត្រូវបានរៀបចំសហគមន៍ម្នាស់ប្រចាំនៅខេត្តស្ទឹងត្រែងដើម្បីលើកកម្ពស់ផលិត ផលទាញយកទីផ្សារនិងបង្កើនប្រាក់ចំ ណូលទៅកសិករអ្នកដាំ។ លោកទំនីរ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងថ្លែងថានេះជាទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់អនុវត្ត ន៍វិស័យកសិកឧស្សាហកម្ម, កសិទេសចរណ៍និងកសិពាណិជ្ជករជាជ្រុងមួយនិងជាយុទ្ធសាស្ត្រក្នុងការលើក​ទឹកចិត្តដល់កសិករហើយស្ថាប័នជំនាញនឹងរៀបចំសហគមន៍ម្នាស់ផ្អែមដូចទឹកឃ្មុំនេះចំពោះម្នាស់នៅខេត្តស្ទឹងត្រែងកំពុងរៀបចំសហ គមន៍ដើម្បីប្រជាជនបានរៀនសូត្រយកចំ ណេះដឹងទាំងនេះមកពង្រីកទៅតាមគ្រួ សារ។ លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់បន្ថែមថានេះជាការបោះជំហានថ្មីមួយទៀតដែលធ្វើឲ្យកសិករមានឱកាសពង្រីកការដាំដុះឲ្យបានច្រើនហើយមន្ទីរនឹងខិតខំបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឲ្យម្នាស់ទឹកឃ្មុំនេះបានក្លាយជាកសិផលមានទីផ្សារល្អក្នុងទិសដៅជំរុញឲ្យការផលិតម្នាស់ទឹកឃ្មុំនៅខេត្តស្ទឹងត្រែងមានកេរ្តិ៍ឈ្មោះល្បីល្បាញមកហើយឲ្យមានកេរ្តិ៍ឈ្មោះកើនឡើងថែម ទៀត។ សូមបញ្ជាក់ថាម្នាស់ទឹកឃ្មុំនៅស្រុកសៀមបូកខេត្តស្ទឹងត្រែងត្រូវបានក្រុមហ៊ុនមួយមកពីប្រទេសចិនបានចុះអនុស្សរណ:នៃការយោគយល់(ហៅថាMOU)រួចហើយនឹងនាំផ្លែម្នាស់និងស្រាម្នាស់ទឹកឃ្មុំជាភេស ជ្ជ:ទៅកាន់ទីផ្សារប្រទេសចិនដោយសារតែម្នាស់ជាផលិតផលមានរសជាតិឆ្ងាញ់ប្លែកដែលកើតចេញពីដំណាំកសិកម្មផលិតដោយកសិករក្នុងប្រទេសកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ