• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤០ ព្រឹក

តំណាងក្រុមហ៊ុនវ៉ាន់ណាប៊ីគ្រុបផ្នែកបច្ចេកវិទ្យាដ៏ធំរបស់កូរ៉េខាងត្បូង មកកាន់កម្ពុជាដើម្បីវិនិយោគ

នៅរាត្រីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោកបណ្ឌិត Jeon Young-cheol (ជុន យុងឈុល) តំណាងក្រុមហ៊ុនដ៏ធំរបស់កូរ៉េខាងត្បូង ឈ្មោះថា wannabe group (វ៉ាន់ណាប៊ីគ្រុប) ដែលជាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាដ៏ធំរបស់កូរ៉េ ខាងត្បូង បានដឹងនាំក្រុមការងារធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីបណ្ដាក់ទុនវិនិយោគ និងចុះអនុស្សាណៈយោគយល់សម្រាប់កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលនិងដៃគូអាជីវកម្មនៅកម្ពុជា។   តាមរយៈបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ខណៈចុះពីយន្ដហោះនៅអាកាសយាន ដ្ឋាន អន្ដរជាតិភ្នំពេញ លោក Jeon Young-cheol (ជុន យុងឈុល) ប្រធានក្រុមហ៊ុនបានបញ្ជាក់ថា ការធ្វើដំណើរ របស់ លោកនិងក្រុមការងារមកកាន់កម្ពុជាក្នុងរយៈពេលបីថ្ងៃ ក្នុងគោលបំណងសំខាន់ៗចំនួនបី គឺ៖ ទី១. ការរៀបចំការប្រគុំតន្រ្ដី KPOP ទី២.ការរៀបចំសាលាបច្ចេកវិទ្យាMetaverse និងទី៣. ការរៀបចំគម្រោងគាំទ្របច្ចេកវិទ្យាStem Cell នៅកម្ពុជា។   លោកបន្ថែមថា ពិភពលោកបច្ចុប្បន្នបានដើរដល់បដិវដ្ដន៍ឧស្សាហកម្ម ៤.០ ដែលជាសម័យកាល នៃបច្ចេកវិទ្យាឌីជីថល ហើយបច្ចុប្បន្នេះ សម្រាប់ប្រទេសកូរ៉េ ជាពិសេសគឺក្រុមហ៊ុន Wannabe group របស់ លោក កំពុងធ្វើការយ៉ាងសកម្មជាមួយនឹងបច្ចេកវិទ្យាMetaverse ខណៈដែលប្រទេសកូរ៉េរបស់លោក កំពុងតែស្ថិតក្នុងដំណើរការយ៉ាងពេញច្រើនរហូតដល់ខ្ទង់ម៉ឺនទីតាំងក្នុងស្រុក។ ដោយឡែក លោកមើលឃើញថា សម្រាប់ កម្ពុជា ដែលជាប្រទេសកំពុងរៀបចំខ្លួនដើម្បីឈានចាប់យកបច្ចេកវិទ្យាទំនើបៗ គឺទាមទារ ជាចាំបាច់ណាស់នូវបទពិសោធន៍ និងជំនាញគ្រប់គ្រាន់ ដើម្បីឈានចូលក្នុងសង្គមបច្ចេកវិទ្យា បានដោយរលូន និងអាចទាញយកប្រយោជន៍យ៉ាងមហិមាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។   លោកបានបញ្ជាក់ឱ្យដឹងថា Metaverse សំដៅលើពិភពលោកដែលបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាការពិភពនិម្មិត ដើម្បីឲ្យស្រដៀងទៅនឹងពិភពពិតដែលយើងរស់នៅ។ នៅក្នុងពិភពនិម្មិតនេះ មិនត្រឹមតែមានអន្តរកម្មជាមួយមនុស្សផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសកម្មភាពប្រើប្រាស់ដោយប្រើរូបតំណាងផងដែរ ដែលអាចជួយឱ្យក្រុមហ៊ុនជុំវិញពិភពលោករីកចម្រើននាពេលអនាគត។ វាគឺជាវិស័យឧស្សាហកម្មដ៏ជោគជ័យមួយ ដែលត្រូវបានចាត់ទុកជាឧស្សាហកម្មមួយ និងជាការវិនិយោគដែលកំពុងទទួលការចាប់អារម្មណ៍ខ្ពស់។   WANNABE GROUP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2016 ក្នុងគោលដៅជំរុញ "ប្រព័ន្ធសុខុមាលភាពដែលទ្រទ្រង់ដោយខ្លួនឯង" "self-sustaining welfare system"។ WANNABE GROUP មានទស្សនវិស័យជួយមនុស្សដែលមានជំនាញព័ត៌មានវិទ្យា និងបច្ចេកវិទ្យាខ្សោយក្នុងការសម្របខ្លួនឱ្យ ទាន់ពេលវេលា និងអាចឈរជើងបានដោយរឹងមាំក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទី ៤ នេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ