• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១៥ ព្រឹក

រយៈពេល១ឆ្នាំនេះកម្ពុជាផលិតដុំមាសបានជាង៣តោនឬប្រហាក់ប្រហែលជាង៤ លានដុល្លារ

ភ្នំពេញ៖ចំណូលពីសួយសាររ៉ែមាសរបស់ក្រុមហ៊ុនRenaissance MineralsCambodia Limitedនៅខេត្តមណ្ឌលគិរីដែលបានដំណើរការកាលពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១ដោយគិតត្រឹមថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២២ក្រុមហ៊ុនចម្រាញ់ផលិតមាសបានចំនួន២០៦ដុំស្មើនឹង៣០៩០,២០គីឡូក្រាមដែលសួយសារនេះគ្រោងទទួលបានប្រមាណ៤៦៣៥៣០០ដុល្លារអាមេរិក។នេះបើតាមការបញ្ជាក់ពីលោកមាសសុខសេនសានអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីក៏ធ្លាប់បានមានប្រសាសន៍កន្លងមកថាទោះបីប្រទេសកម្ពុជាផលិតប្រេងមិនបានតែអាចផលិតបានមាស។សម្តេចតេជោបានបន្តថាកម្ពុជាបានផលិតមាសកាន់តែច្រើនទៅៗដោយសារប៉ូលសេដ្ឋកិច្ចនៅទិសឦសានគឺជាកសិឧស្សាហកម្មនិងសម្បូរដោយធនធានរ៉ែ។លើសពីនេះទៀតសម្តេចបានសង្កត់ធ្ងន់ថាកម្ពុជានៅមិនទាន់ស្រាវជ្រាវអស់នៅឡើយដូចជារ៉ែបុកស៊ីតរ៉ែធ្យូងថ្មនិងមានកន្លែងផលិតមាសដទៃទៀតដែលមិនទាន់បានប្រើប្រាស់នោះទេ។
សូមបញ្ជាក់ថាក្រុមហ៊ុនរ៉ឺននេសង់មីនើរ៉ល(ខេមបូឌា)លីមីធីតគឺជាក្រុមហ៊ុន១របស់អូស្ត្រាលីដែលទទួលបានអាជ្ញាបណ្ណរុករករ៉ែមាសពីក្រសួងរ៉ែនិងថាមពលអាចផលិតមាសបានប្រមាណ៣តោនក្នុង១ឆ្នាំសម្រាប់រយៈពេល៨ឆ្នាំដំបូង។ក្រុមហ៊ុននេះកំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាសស្ថិតនៅក្នុងតំបន់អូរខ្វាវក្នុងស្រុកកែវសីមាខេត្តមណ្ឌលគិរី។រោងចក្រចម្រាញ់រ៉ែមាសនេះបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១។ផលិតផលដុំមាសដែលចម្រាញ់បានពីការដ្ឋានអាជីវកម្មរ៉ែមាសអូរខ្វាវនឹងយកទៅបន្សុទ្ធបន្ថែមនៅរោងចក្របន្សុទ្ធមាសដែលមានទីតាំងនៅប្រទេសអូស្ត្រាលីដើម្បីផលិតបានជាមាសទឹក៩៩%(មាសទឹក៩៩%គឺជាមាសទឹក១០ដោយសារជាទូទៅមាសទឹក១០ភាគច្រើនស្ទើរទឹកទើបគេនិយាយថាមាសទឹក៩៩%)។នេះបើតាមការបញ្ជាក់របស់លោកអ៊ឹងឌីប៉ូឡាអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែប្រាប់ឲ្យដឹងនាពេលកន្លងមក៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ