• ច័ន្ទ ២៩ មេសា ២០២៤ ១០:១៨ ព្រឹក

រយៈពេល9ខែឆ្នាំ2023 នេះទំហំពាណិជ្ជ កម្មកម្ពុជា-ចិនសម្រេចបានជាង9ពាន់លាន ដុល្លារកើនឡើងជាង13%

ភ្នំពេញ÷យោងតាមទិន្នន័យពាណិជ្ជកម្មដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបង្ហាញថា÷ប្រទេសចិននៅតែបន្តឈរលេខរៀងទី1មានទំហំពា ណិជ្ជកម្មធំជាងគេបន្ទាប់ពីអាមេរិកមានចំនួ នជាង 7ពាន់លានដុល្លារ,វៀតណាម 4.7 ពាន់លានដុល្លារ,ថៃ 2.8 ពាន់លានដុល្លារនិងជប៉ុនសម្រេចបាន 1.3ពាន់លានដុ ល្លារ។ របាយការណ៍ដដែលបន្តថាចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាដែលមានទំហំពាណិជ្ជកម្មជាង 9ពាន់លានដុល្លារគិត ត្រឹមរយៈពេល 9 ខែចាប់ពីខែមករាដល់ក ញ្ញាឆ្នាំ 2023 នេះពោលគឺកើនឡើង 3.4 %បើធៀបនឹងរយ:ពេលដូចគ្នាឆ្នាំ2022 មានចំនួន8,7ពាន់លានដុល្លារ។ សូមជម្រាបថាចំពោះផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់ប្រទេសចិនរួម មាន÷សម្លៀកបំពាក់,គ្រឿងចក្រនិងឧប ករណ៍អគ្គិសនី,ផលិតផលស្បែកជើង,ទំនិ ស្បែក,គ្រាប់ធញ្ញជាតិ,គ្រឿងសង្ហារិម,កៅស៊ូ,ផ្លែឈើ,បន្លែ,គជប,ប្រដាប់ក្មេងលេងនិងវាយនភណ្ឌ។ចំណែកទំនិញនាំពីចិនមកវិញមានដូចជាក្រណាត់ចាក់,ក្រណាត់ត្បាញពីក្រដាស,គ្រឿងចក្រ,ដែកគ្រឿងសំណង់ផ្សេងៗ,បរិក្ខារ,គ្រឿងអេឡិចត្រូនិក,វត្ថុធាតុពីប្លាស្ទិក,អាលុយមីញ៉ូម,ក្រដាស,និងក្រ ដាសកាតុងជាដើម។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា -ចិនបានឈានដល់ដំណាក់កាលថ្មីមួយ ទៀតលើសពីមិត្តភាពដែកថែបទៅជាមិត្ត ភាពក្នុងកម្រិតត្បូងពេជ្រនិងបានប្តេជ្ញារួមគ្នាកសាងវឌ្ឍនភាព,វិបុលភាពនិងការយល់ចិត្តថ្លើមគ្នា។ចំណែកកិច្ចព្រមព្រៀងពាណិ ជ្ជកម្មសេរីរវាងប្រទេសទាំង2ក្នុងការនាំចេញទំនិញដោយលើកលែងពន្ធ។ បើយោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឲ្យ ដឹងទៀតថាកាលពីឆ្នាំ 2022 កន្លងទៅទំហំពាណិជ្ជកម្មកម្ពុជា-ចិនមានចំនួនសរុប 11,686.164លានដុល្លារកើនឡើង4,4% ធៀបឆ្នាំ 2021 ក្នុងនោះកម្ពុជានាំទំនិញទៅទីផ្សារប្រទេសចិន1240,63លានដុល្លារថយចុះ17,9%និងទំនិញនាំចូលពីចិនមានចំនួន10445,533លានដុល្លារកើន7,9%។ គួរបញ្ជាក់ថាកម្ពុជា-ចិនបានក្លាយជាដៃគូយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយចាប់ពីឆ្នាំ2010កន្លងមក។ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង 2កម្ពុជា-ចិនក្នុងក្របខណ្ឌគោលនយោ បាយវិថីសូត្រ,ខ្សែក្រវាត់សេដ្ឋកិច្ចនិងផ្លូវ សូត្រសមុទ្រសតវត្សទី 21 បានប្តេជ្ញាខិតខំរួមគ្នាជំរុញការកសាងសហគមន៍ជោគវាស នាតែមួយកម្ពុជា-ចិននិងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនឡើងលើស12 ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ2023នេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ