• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៨ ព្រឹក

រដ្ឋបាលរាជធានីភ្នំពេញបើកវេទិកាសាធារ ណ:ឲ្យពលរដ្ឋសំណូមពរធ្វើការអភិវឌ្ឍមូលដ្ឋានខ្លួនឲ្យរីកចម្រើន

ភ្នំពេញ÷រាល់សំណើនិងសំណូមពរដោយផ្ទាល់មាត់ពីសំណាក់ប្រជាពលរដ្ឋជាង10 សំណើនិងសំណូមពរនៅក្នុងវេទិកាផ្សព្វ ផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី 3 ឆ្នាំ 2023 ត្រូវនឹងថ្ងៃទី17ខែតុលាឆ្នាំ2023នៅសកលវិទ្យា ល័យប៊ែលធីអន្តរជាតិផ្លូវ360សង្កាត់បឹង កេងកងទី3ត្រូវបានអាជ្ញាធររាជធានីភ្នំពេញដោះស្រាយបញ្ចប់ស្ទើរទាំងស្រុងដែលរាល់ សំណើទាំងនោះភាគច្រើនលើសលុបគឺពាក់ ព័ន្ធនឹងការងារររបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។ វេទិកានេះធ្វើឡើងក្រោមវត្តមានលោកម៉ប់សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកហួតហៃអភិបាលរងរាជធានីតំណាងឲ្យឯកឧត្តមឃួងស្រេងអភិបាលរាជធានីភ្នំពេញ។ លោកហួតហៃបានបញ្ជាក់ថាវេទិកានេះប្រជាពលរដ្ឋបានស្នើនិងសំណូមពរឡើងដោយផ្ទាល់មាត់ចំនួន11នាក់ស្មើនឹង14 បញ្ហានិងសំណើជាលាយលក្ខណ៍អក្សរចំនួន19បញ្ហាហើយរាល់សំណើរនិងសំ ណូមពរទាំងនោះរួមមាន÷ការសូមឲ្យអាជ្ញា ធរកាត់ខ្សែភ្លើងធ្លាក់,ជួសជុលផ្លូវ,ដាក់លូ, ដាក់ភ្លើងស្តុបថ្មី,ដាក់ស្លាកសញ្ញាហាមចតនៅមុខសាលា,ដាក់ភ្លើងបំភ្លឺសាធារណ:, សូមកាត់លះមែកឈើ,ការដឹកជញ្ជូនសំរាមចេញពីទីអារាមទាន់ម៉ោងពេលនិងស្នើប្រមូ លជនអាណាថាផងដែរ។ លោកហួតហៃបានបញ្ជាក់ថារាល់សំណើនិងសំណូមពរដោយផ្ទាល់មាត់ពីសំណាក់ប្រជាពលរដ្ឋជាង10សំណើនិងសំណូមពរនៅក្នុងវេទិកានេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញដោះស្រាយបញ្ចប់ស្ទើរទាំងស្រុងដែលរាល់សំណើទាំងនោះភាគច្រើនលើស លុបគឺពាក់ព័ន្ធនឹងការងាររបស់មន្ទីរសាធារ ណការនិងដឹកជញ្ជូនរាជធានីភ្នំពេញហើយចំពោះសំណើដែលដោះស្រាយមិនបានភ្លាម ៗលោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូននឹងឲ្យក្រុមការងារចុះទៅសិ ក្សារួចទើបស្នើសុំគោលការសម្រេចពីលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្ត។ លោកហួតហៃក៏បានស្នើសុំឲ្យបងប្អូនប្រជា ពលរដ្ឋដែលមិនបានបង់ថ្លៃសំរាមសូមរួស រាន់មកបង់ថ្លៃសំរាមដើម្បីឲ្យរាជធានីភ្នំពេញយើងមានបរិស្ថានល្អសមជាទីក្រុងដែលជាបេះដូងនៃប្រទេស។ លោកម៉ប់សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានបញ្ជាក់ថាការបង្កើតឲ្យមានវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះឡើងគឺដើម្បី ឲ្យអាជ្ញាធររាជធានី,ខណ្ឌ,សង្កាត់និងប្រជាព លរដ្ឋបានជួបគ្នានិងបានពិភាក្សាលើបញ្ហាផ្សេងៗដែលជាកង្វល់របស់ប្រជាពលរដ្ឋ ឲ្យអាជ្ញាធរបានដឹងឮហើយរួមគ្នាដោះ ស្រាយដែលមានបញ្ហាសន្តិសុខ,សណ្តាប់ធ្នាប់,បញ្ហាបរិស្ថាននិងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋានជាដើម។ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញត្រូវបានធ្វើឡើងក្នុងមួយឆ្នាំម្ដងក្នុងត្រីមាសទី 4 ពោលគឺនៅ ក្នុងខែតុលា,វិច្ឆិកានិងខែធ្នូដើម្បីដោះស្រាយ រាលកង្វល់សំណូមពរនិងសំណើរបស់ប្រជា ពលរដ្ឋ។ លោកម៉ប់សារិនបានបន្តថាអ្វីដែលជាសំ ណើនិងសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញកាលពីឆ្នាំ2022 រដ្ឋបាលរាជធានីភ្នំពេញបានដោះស្រាយជូនជាបណ្តើរៗហើយ ហើយអ្វីដែលសេសស ល់យើងក៏បានដាក់ចូលក្នុងគម្រោងអភិ វឌ្ឍន៍3ឆ្នាំរំកិលរបស់ខណ្ឌអស់ហើយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ