• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥៤ ព្រឹក

រដ្ឋបាលរាជធានីភ្នំពេញប្រើរថយន្តក្រុងដឹកពលរដ្ឋ,កម្មករ,កម្មការិនី6ម៉ឺននាក់ទៅលេងស្រុកភ្ជុំបិណ្ឌ5ថ្ងៃមិនយកលុយ

ភ្នំពេញ÷បងប្អូនប្រជាពលរដ្ឋ,កម្មករ,កម្ម ការិនីរោងចក្រប្រមាណ 6ម៉ឺននាក់បានមកទទួលសេវាការដឹកជញ្ជូនសាធារណៈ(រថ យន្តក្រុង)ដើម្បីទៅលេងស្រុកកំណើតជួបជុំបងប្អូនក្នុងពិធីបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីជាតិខ្មែររដ្ឋបាលរាជធានីភ្នំពេញក៏បានបញ្ចេ ញនិងប្រើប្រាស់រថយន្តក្រុងដឹកទៅនិងមក វិញ1500ជើងខណ:រថយន្តរបស់យើងមានតែ 455 គ្រឿងប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកម៉េតមាសភក្តីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេ ញនៅរាត្រីថ្ងៃទី16ខែតុលាឆ្នាំ2023។ លោកម៉េតមាសភក្តីបានបញ្ជាក់ថាដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ស ម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានត្រៀមបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន 455 គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនកម្មករ,កម្មការិនីនិងប្រជាពលរដ្ឋទៅលេងស្រុកកំណើតចំនួន5ថ្ងៃដោយមិនបង់ប្រាក់ចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី12ដល់ថ្ងៃទី16ខែ តុលាឆ្នាំ2023។ តាមស្ថានភាពជាក់ស្ដែងមានបងប្អូនប្រជា ពលរដ្ឋ,កម្មករ,កម្មការិនីរោងចក្រ 6 ម៉ឺននាក់បានមកទទួលសេវាដឹកជញ្ជូនសាធារ ណ:(រថយន្តក្រុង)ដូច្នេះរដ្ឋបាលរាជធានីយើងតម្រូវឲ្យប្រើប្រាស់រថយន្តក្រុងដឹកបង ប្អូនទៅមករហូតដល់ទៅ1500ជើងឯ ណោះ។ លោកមេ៉តមាសភក្តីបានបញ្ជាក់ថា÷បងប្អូនដែលបានប្រើប្រាស់រថយន្តក្រុងដើម្បីទៅស្រុកកំណើតច្រើនជាងគេគឺបងប្អូនប្រជា ពលរដ្ឋ,កម្មករ,កម្មការិនីនៅខេត្តសៀមរាបខេត្តបាត់ដំបងនិងបន្ទាយមានជ័យដែលចំនួនក្នុងខេត្តនីមួយៗ1ម៉ឺននាក់។ការដឹកជ ញ្ជូនបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌនេះមានផលប្រ យោជន៍ច្រើនសម្រាប់ពួកគាត់ដែលក្នុងនោះពួកគាត់មិនចំណាយថវិកាទៅលើការធ្វើដំ ណើរនោះឡើយនិងរក្សាបាននូវសុវត្ថិភាព ថែមទៀត។ លោកបានបន្ថែមទៀតថាពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមរថយន្តក្រុងមិនយកប្រាក់នេះមានបងប្អូនប្រជាពលរដ្ឋ,កម្មករ,កម្ម ការិនីបានសម្ដែងកាយវិការសប្បាយរីករាយក្នុងចិត្តនិងបានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាព លរដ្ឋកម្ពុជា។ជាក់ស្តែងនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ដោយប្រើប្រាស់រថយន្តដឹកជញ្ជូនសាធារណ:(រថយន្តក្រុង)ដឹកបញ្ជូនពួកគាត់ទៅស្រុកកំណើតដោយមិនយកប្រាក់។ទង្វើនេះប្រជាពលរដ្ឋសាទរយ៉ាងខ្លាំងរហូតនាំគ្នាមកទទួលសេវានេះចំនួន 6 ម៉ឺននាក់ស្មើនឹងការប្រើប្រាស់រថ យន្តសម្រាប់ដឹកជញ្ជូនចំនួន 1500ជើង។ សូមបញ្ជាក់ថា÷រដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុង 455 គ្រឿងស ម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈ ពេល 5 ថ្ងៃចាប់ពីថ្ងៃទី 12 ដល់ថ្ងៃទី 16 ខែ តុលាឆ្នាំ2023ដោយមិនបង់ប្រាក់ដើម្បីជួយសម្រួលដល់ការចំណាយថវិកាជូនបងប្អូនកម្មករ-និយោជិតនិងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបង ប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃ ណីជាតិខ្មែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ