• ច័ន្ទ ២៩ មេសា ២០២៤ ០៥:០១ ព្រឹក

រាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តដទៃអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំផ្គរ,រន្ទះជាមួយនឹងទំហំទឹក ភ្លៀងធ្លាក់គ្របបណ្ដប់លើផ្ទៃដី50 -60%

ភ្នំពេញ÷ក្រសួងធនធានទឹកនិងឧតុនិយមសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុ អាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី 15 ខែតុលាឆ្នាំ 2023ដោយបញ្ជាក់ឲ្យដឹងថា÷ ប្រព័ន្ធសម្ពាធទាប(ITCZ)បន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជាខណ: សម្ពាធទាបមួយភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះនៅខាងកើតឆ្នេរភាគកណ្ដាលប្រ ទេសវៀតណាមបានវិវត្តន៍ទៅជាសម្ពាធទាបសកម្មនោះនឹងរំកិលឆ្ពោះពីទិសខាងលិចមកដល់លើខ្ពង់រាបភាគឦសាននៅថ្ងៃទី17 ខែតុលា។រីឯទិសដៅខ្យល់បន្តបក់ប្រែប្រួលប្តូរមកពីទិសខាងកើតនិងទិសអាគ្នេយ៍ (Variable Winds)។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷ ចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 17 ខែតុលា÷ -បណ្ដាខេត្តស្ថិតនៅតំបន់ខ្ពង់រាបភាគឦ សាននិងភាគខាងកើតជាប់នឹងប្រទេសវៀត ណាមអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរលាយឡុំជាមួយនឹងទំហំទឹក ភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី 60-80% ។ -ចំណែកឯរាជធានីភ្នំពេញនិងនៅតាមប ណ្តាខេត្តដទៃទៀតអាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំផ្គរ,រន្ទះមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្រប ដណ្ដប់លើផ្ទៃដីពី 50-60%។ សូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីសុវត្ថិភាពជាចម្បង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ