• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៥ ព្រឹក

អ្នកប្រើប្រាស់ប័ណ្ណប.ស.ស.ជិត1,2លាននាក់បានទទួលសេវាថែទាំសុខពីមន្ទីរពេទ្យព្រះអង្គឌួង

ភ្នំពេញ÷តាមការបញ្ជាក់ពីលោកស្រីឃួន វ៉ាន់ឌីអនុប្រធានការិយាល័យប.ស.ស.នៃមន្ទីរពេទ្យព្រះអង្គឌួងបានបញ្ជាក់ថា÷បើគិតចាប់ពីឆ្នាំ 2017 រហូតមកត្រឹមខែកញ្ញាឆ្នាំ 2023មានអ្នកជំងឺជិត1,2លាននាក់បានមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង។ លោកស្រីឃួនវ៉ាន់ឌីបានចាត់ទុកថាទោះបី ជាប្រជាពលរដ្ឋដែលប្រើប័ណ្ណប.ស.ស.ឬ ប័ណ្ណសមធម៌ឬអ្នកត្រូវបង់លុយដើម្បីទទួលសេវាពិនិត្យនិងព្យាបាលជំងឺក្តីគឺសុទ្ធតែជាអ្នកជំងឺរបស់មន្ទីរពេទ្យដូចគ្នាទាំងអស់។ដូចនេះសម្រាប់អ្នកជំងឺដែលប្រើប័ណ្ណប.ស .ស.ដែលប្រចាំការក្នុងមន្ទីរពេទ្យនេះសហ ការគ្នាយ៉ាងល្អក្នុងការសម្របសម្រួលឲ្យមានភាពងាយស្រួលនិងរហ័សសម្រាប់អ្នក ជំងឺមកទទួលសេវាពិនិត្យសុខភាពនិងព្យា បាលជំងឺ។លោកស្រីលើកទឹកចិត្តដល់អ្នក មានប័ណ្ណទាំងអស់មកទទួលសេវាពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួងសម្រាប់គ្រប់ផ្នែកទាំងអស់រួមមានផ្នែកច្រមុះ,បំពង់ក,ផ្នែកភ្នែក,ផ្នែកសម្ភពរោគស្ត្រី,ផ្នែកមាត់ធ្មេញ,និងផ្នែកជំងឺទូទៅជាដើម។ ចំណែកលោកម៉ៅសុភក្តីប្រធានក្រុមភ្នាក់ ងារប.ស.ស.ប្រចាំមន្ទីរពេទ្យព្រះអង្គឌួងបានបញ្ជាក់ថាជាមធ្យមក្នុងថ្ងៃធម្មតាមានអ្នកជំងឺប្រមាណ600នាក់មកទទួលសេវាពិនិត្យនិងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនេះដោយប្រើប្រាស់ប័ណ្ណ.បស.ស.។ដោយ ឡែកសម្រាប់ថ្ងៃអាទិត្យអាចកើនដល់ជាង 1ពាន់នាក់។លោកមើលឃើញថាពី1ឆ្នាំទៅ1 ឆ្នាំអ្នកប្រើប្រាស់ប័ណ្ណ.ប.ស.ស.មកទទួលសេវាពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យនេះកាន់តែកើនឡើងដោយក្នុងមធ្យមក្នុង 1ខែមានប្រហែលជា3ម៉ឺននាក់។ដូចនេះទើប មន្ត្រីផ្នែក.ប.ស.ស.ត្រូវប្រចាំការឆ្លាស់វេនគ្នា24ម៉ោងលើ24ម៉ោងពីថ្ងៃចន្ទដល់ថ្ងៃអា ទិត្យនៅក្នុងមន្ទីរពេទ្យព្រះអង្គឌួងនេះដើម្បីរង់ចាំសម្រួលដល់អ្នកមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺដែលមានប័ណ្ណប.ស.ស។ សូមជម្រាបជូនថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់វិស័យឯកជន(កម្មករ ,និយោជិត)ចាប់ពីឆ្នាំ 2016និងសម្រាប់វិស័ យសាធារណៈ(មន្ត្រីសាធារណ:អតីតមន្ត្រី រាជការ,អតីតយុទ្ធជន)ចាប់ពីឆ្នាំ2018។ របាយការណ៍របស់ក្រសួងការងារនិងបណ្ដុះ បណ្ដាលវិជ្ជាជីវៈបង្ហាញថាគិតត្រឹមឆមាសទី1ឆ្នាំ 2023សមាជិកដែលប្រើប្រាស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពមានសរុ បចំនួនជាង3,2លាននាក់។ក្នុងនោះក្នុងឆ មាសទី1ឆ្នាំ2023អ្នកដែលបានប្រើប្រាស់ប័ណ្ណ.ប.ស.ស.សម្រាប់ទទួលសេវាថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលរបស់រដ្ឋនិងឯកជនមានចំនួនជិត2,2លាននាក់។ គួរបញ្ជាក់ថាគិតត្រឹមខែកញ្ញាឆ្នាំ2023មានមូលដ្ឋានសុខាភិបាលចំនួន1518បានចុះកិច្ចព្រមព្រៀងជាមួយ.ប.ស.ស.នៅទូទាំងប្រទេសកម្ពុជាដែលរួមមានទាំងមន្ទីរពេទ្យថ្នាក់ជាតិ,មន្ទីរពេទ្យបង្អែក,មណ្ឌលសុខ ភាពនិងមូលដ្ឋាន​សុខាភិបាលឯកជន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ