• ច័ន្ទ ២៩ មេសា ២០២៤ ១២:០០ ល្ងាច

ឃាតកដៃឆៅអារកប្រពន្ធ-កូនត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

កណ្តាល÷ឈាមស្រែកស្បែកហៅឃាតកដៃឆៅដែលយកកាំបិតប៉័ងតោអាករសម្លាប់ប្រពន្ធនិងកូនស្រីអាយុ2ឆ្នាំកាលពីថ្ងៃទី 6 ខែតុលាត្រូវបានសមត្ថកិច្ចជំនាញនៃស្នង ការដ្ឋាននគរបាលខេត្តកណ្ដាលចាប់ខ្លួនបានហើយក្នុងក្រុងប៉ោយប៉ែតនៅថ្ងៃទី 7ខែ តុលា 2023នេះ។សូមបញ្ជាក់ផងដែរថាឃាតកម្មដ៏សាហាវឃោរឃៅនេះបានកើត ឡើងនៅថ្ងៃទី6ខែតុលាឆ្នាំ2023វេលាម៉ោង6និង00នាទីចំណុចភូមិពោធិស្មាតឃុំជើងកើបស្រុកកណ្តាលស្ទឹងខេត្តកណ្តាលជនរងគ្រោះ2នាក់(ស្រី)1.ឈ្មោះឃឿនស្រីវលក្ខ័ណភេទស្រីអាយុ32ឆ្នាំរស់នៅភូមិពោធិស្មាតឃុំជើងកើបស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។2.ឈ្មោះអឿនចន្ទសីម៉ាភេទស្រីអាយុ2ឆ្នាំ(កើតថ្ងៃទី07.09.2021)មាន ទីលំនៅភូមិពោធិស្មាតឃុំជើងកើបស្រុកកណ្តាលស្ទឹងខេត្តកណ្តាល(កូន)។ ចំណែកជនសង្ស័យឈ្មោះម៉ែនសំអាងភេទ ប្រុសអាយុ 36 ឆ្នាំស្រុកកំណើតភូមិព្រែកកែវឃុំកោះខែលស្រុកស្អាងមុខរបរបុគ្គលិករដ្ឋាករទឹកបច្ចុប្បន្នរស់ភូមិឃុំកើតហេតុខាង លើ។ ប្រភពដដែលបន្តថាកន្លងមកជនសង្ស័យតែងតែរករឿងឈ្លោះប្រកែកគំរាមសម្លាប់ជនរងគ្រោះជាញឹកញាប់។លុះដល់ថ្ងៃខែឆ្នាំកើតហេតុខាងលើឈ្មោះចន្ធីនីស្សាភេទស្រី អាយុ21ឆ្នាំត្រូវជាប្អូនថ្លៃជនរងគ្រោះបានចេញពីបន្ទប់ដេកដើរទៅបន្ទប់ទឹកបាន ឃើញជនសង្ស័យដើរចេញពីបន្ទប់របស់ខ្លួនដើរវេញពីបន្ទប់របស់ខ្លួនដើរសំដៅទៅបន្ទប់ជនរងគ្រោះពេលនោះជនសង្ស័យឃើញឈ្មោះចន្ធីនីស្សាក៏ដើរត្រឡប់ទៅបន្ទប់វិញលុះដល់ម៉ោងកើតហេតុខាងលើឈ្មោះចន្ធីនីស្សាចេញពីបន្ទប់ដេកដើម្បីទៅដាំបបរឲ្យម្តាយបានឃើញជនសង្ស័យខាងលើបណ្តើរម៉ូតូចេញក្រៅហើយឈ្មោះចន្ធីនីស្សាបានដើរទៅក្រោយផ្ទះដាំបបរនៅក្រៅផ្ទះក្បែរបន្ទប់ជនរងគ្រោះមួយសន្ទុះក្រោយមកឈ្មោះចន្ធីនីស្សាបានឮសំឡេងជនរងគ្រោះស្រែកអូយភ្លាមនោះឈ្មោះចន្ធីនីស្សាបានលួចមើលតាមបង្អួចរបស់ជនរងគ្រោះបាន ឃើញជនសង្ស័យនៅពីលើជនរងគ្រោះពេលនោះខ្លួនបានស្រែកសួរជនសង្ស័យថាបងឯងធ្វើអ្វីបងល័ក្ខណ៍ពេលនោះជនសង្ស័យបានឆ្លើយថាបងប្រឡែងគ្នាទេរួចឈ្មោះចន្ធីនីស្សាបានទៅដាំបបរវិញទៅមួយសន្ទុះក្រោយជនសង្ស័យបានស្លៀកខោខូវប៊យជើងវែងពាក់អាវយឺតពណ៌ខ្មៅជិះម៉ូតូចេញភ្លាមនោះឈ្មោះចន្ធីនីស្សាបានស្រែក សួរទៅជនសង្ស័យជាបងថ្លៃថាបងអត់យក កូនទៅរៀនទេតែជនសង្ស័យមិនឆ្លើយតបហើយជិះម៉ូតូចេញបាត់ភ្លាមនោះឈ្មោះចន្ធីនីស្សាមានការសង្ស័យបានរត់ទៅប្រាប់ប្ដីរបស់ខ្លួនឲ្យទៅមើលបន្ទប់របស់ជនរងគ្រោះឃើញជនរងគ្រោះគ្របភួយពីលើជិតហើយប្តីរបស់ខ្លួនបានស្ទុះទៅទាញភួយចេញឃើញជនរងគ្រោះនិងកូនដេកស្លាប់ក្នុងបន្ទប់ក៏ស្រែកឆោឡោពេលនោះម្តាយរបស់ជនរងគ្រោះបានចូលទៅមើលរួចបីចៅស្រែកយំរត់មកក្រៅផ្ទះទើបឪពុកជនរង គ្រោះរាយការណ៍ជូនសមត្ថកិច្ចតាមវិទ្យុទាក់ទងមកអន្តរាគមន៍។រហូតមកដល់ថ្ងៃ ទី7ខែតុលាឆ្នាំ2023នេះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានធ្វើការស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនដៃដល់ជាឃាតកនៅក្រុងប៉ោយប៉ែតនិងកំពុងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ