• ច័ន្ទ ២៩ មេសា ២០២៤ ១៤:១៥ ល្ងាច

ចាប់ពីថ្ងៃទី 10 ខែតុលារាជធានីភ្នំពេញនិងបណ្ដាខេត្តនានាអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្អួរលាយឡំផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់

ភ្នំពេញ÷តាមការផ្សាយរបស់ក្រសួងធន ធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី 8 ខែតុ លាឆ្នាំ 2023។ សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុ អាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី 8 ខែតុលាឆ្នាំ 2023 បានបញ្ជាក់ឲ្យ ដឹងថា÷ព្រះរាជាណាចក្រកម្ពុជាបន្តទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប(ITCZ)អូសបន្លាយលើប៉ែកខាងក្រោមអាងមេគង្គ,ថៃ, ឡាវជាមួយនឹងខ្យល់មុនសុងនិរតីបក់មធ្យម។ចំណែកព្យុះទី14ឈ្មោះកយនុយ"Koinu"បាននិងកំពុងស្ថិតនៅភាគខាងលើសមុទ្រចិនខាងត្បូង។តាមការព្យាករព្យុះនេះនឹងដើរចូលទៅដល់ឈូងតុងកឹងនៅថ្ងៃទី11ខែតុលាមុននឹងថមថយឥទ្ធិពលជាលំដាប់ព្យុះនេះពុំមានឥទ្ធិពលមកដល់កម្ពុជាទេ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷ ចាប់ពីថ្ងៃទី 8ដល់ថ្ងៃទី 10 ខែតុលារាជធានីភ្នំពេញនិងបណ្ដាខេត្តនានាអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរលាយ ឡំផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់ជាមួយទំហំទឹក ភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី50-70% ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ