• ច័ន្ទ ២៩ មេសា ២០២៤ ០៨:២៨ ព្រឹក

ប្រាសាទភ្នំក្រោមជាជម្រើសដ៏ល្អសម្រាប់ភ្ញៀវទេសចរមកទស្សនាថ្ងៃរះនិងថ្ងៃរៀប លិច

សៀមរាប÷ប្រាសាទភ្នំក្រោមស្ថិតក្នុងសង្កាត់ចុងឃ្នៀសជាប់ផ្ទៃបឹងទន្លេសាបខេត្តសៀមរាបកំពុងក្លាយជាជម្រើសដ៏ល្អសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលនិយមចូលចិត្តទស្សនាទិដ្ឋភាពថ្ងៃរះនិងថ្ងៃរៀបលិចហើយជាទីតាំងដែលមានចម្ងាយពីក្រុងសៀមរាបប្រហែល12គីឡូម៉ែត្រប៉ុណ្ណោះ។ លោករ៉ាឌីអនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំក្រោមបានឲ្យដឹងថានៅលើកំពូលភ្នំក្រោមមានប្រាសាទបុរាណមួយដែលបានស្ថាបនាឡើងចុងសតវត្សទី 10។ប្រាសាទភ្នំក្រោមជាគោលដៅទេសចរ ណ៍ដ៏មានប្រជាប្រិយមួយដែលអាចទាក់ ទាញភ្ញៀវទេសចរទៅទស្សនាមិនចេះដាច់ព្រោះថាក្រៅពីប្រាសាទបុរាណនៅលើភ្នំអ្នកទេសចរក៏អាចទស្សនាទិដ្ឋភាពថ្ងៃរះដ៏ស្រស់ស្អាតបាននាបរិវេណផ្នែកខាងកើតប្រាសាទ(ក្រជោម)និងទស្សនាទិដ្ឋភាពថ្ងៃរៀបលិចយ៉ាងស្រស់ស្អាតអមដោយទេស ភាពព្រៃលិចទឹកដាច់កន្ទុយភ្នែកនៃបឹងទន្លេ សាបនៅខាងក្រោយប្រាសាទ(ផ្នែកខាង លិច)មានភាពខុសប្លែកពីទិដ្ឋភាពថ្ងៃរះនិងថ្ងៃលិចនៅប្រាសាទអង្គរវត្តនិងប្រសាទភ្នំបាខែង។ លោករ៉ាឌីបានឲ្យដឹងទៀតថាភ្ញៀវទេសចរដែលបានឡើងមកដល់ប្រាសាទភ្នំក្រោមនឹងទទួលបានអារម្មណ៍ស្រស់ស្រាយមួយបែបដោយអាចស្រូបយកខ្យល់អាកាសល្អបរិសុទ្ធទេសភាពស្រស់ស្អាតនិងផ្លាស់ប្ដូរតាមរដូវកាលបើសិនជាអាកាសធាតុអំ ណោយផលល្អមិនមានភ្លៀងធ្លាក់នឹងមើល ឃើញផ្ទៃមេឃបញ្ចេញពន្លឺពណ៌មាសក្រហ មឆ្អៅ។ជាពិសេសទស្សនាទិដ្ឋភាពក្រុងសៀ មរាបពីចម្ងាយវាលស្រែប្រាំងរបស់កសិករ នៅជុំវិញនោះនិងផ្ទៃបឹងទន្លេសាបអមដោយសំឡេងទូកឬកាណូតបន្លឺឡើងមិនចេះដាច់ដោយប្រជានេសាទរស់នៅក្បែរនោះ។ជាពិ សេសលំនៅឋានប្រជាពលរដ្ឋជាច្រើនដេដាសគួរជាទីចាប់អារម្មណ៍។ប៉ុន្តែបើមានភ្លៀងធ្លាក់ឬមេឃស្រទុំវិញនឹងមើលឃើញផ្ទៃមេឃខៀវស្រងាត់គួរជាទីគយគន់។មិនតែប៉ុណ្ណោះភ្នំក្រោមក៏ជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណដ៏ល្អក្រៅពីប្រាសាទភ្នំបាខែង។ លោកបានបញ្ជាក់ថាដើម្បីសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរអាជ្ញាធរជាតិអប្សរាបានរៀបចំទិសដៅទស្សនានៅបរិវេ ណប្រាសាទភ្ញៀវអាចដើរតាមវង់ទស្សនានិងមើលឃើញទិដ្ឋភាពប្លែកៗស្រស់ស្អាតផ្តិតយករូបភាពទាំងនោះទុកជាអនុស្សាវីយ៍បាន។មួយវិញទៀតក្រុមការងារអាជ្ញាធរជាតិអប្សារាតែងតែយកចិត្តទុកដាក់ដោយកាត់ក្រីមែកឈើបោសសម្អាតអនាម័យបរិស្ថាននៅជុំវិញនោះជាប្រចាំ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ