• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៩ ព្រឹក

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០១នាក់ និងរឹបអូសបានសារធាតុញៀន១៣កញ្ចប់

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៤និង១០នាទី ដោយមានបទបញ្ជារយ៉ាងមើងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគុសបានធ្វើការចេញល្បាតត្រង់ចំណុចគោលដៅសំខាន់ៗលុះដល់ចំណុចផ្លូវចូលភូមិស្ថិតនៅជាប់របងវត្តអង្គស្លែងស្ថិតនៅភូមិគុស ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនសាកសួរជនសង្ស័យចំនួន០១នាក់ : ០១ឈ្មោះផាត់ ប្រាំង ភេទប្រុសអាយុ ២១ឆ្នាំ ភូមិព្រៃពាយ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ និងធ្វើការឆែកឆេរក៏ប្រទះឃើញមានម្សៅក្រាមពណ៏សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន១៣កញ្ចប់ភ្លាមនោះសមត្ថកិច្ចយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួចក៏បញ្ជូនជនសង្ស័យរួមនិងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ