• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥៣ ព្រឹក

ចាប់ពីថ្ងៃទី 12ដល់ថ្ងៃទី16ខែតុលារដ្ឋបាលរាជធានីភ្នំពេញបញ្ចេញរថយន្តក្រុង455 គ្រឿងទៅស្រុកកំណើតឥតគិតថ្លៃ

ភ្នំពេញ÷រដ្ឋបាលរាជធានីភ្នំពេញចាប់ពីថ្ងៃទី 12ដល់ថ្ងៃទី16 ខែតុលានឹងបញ្ចេញរថយន្ត ក្រុង 455 គ្រឿងដឹកពលរដ្ឋទៅស្រុកឥត គិតថ្លៃឱកាសបុណ្យភ្ជុំបិណ្ឌ។អនុវត្តតាមប្រ សាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី1ខែ កញ្ញាឆ្នាំ2023រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន455គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណ:រយ:ពេល 5ថ្ងៃចាប់ពីថ្ងៃទី12ដល់ថ្ងៃទី16ខែតុលាឆ្នាំ 2023ដោយមិនបង់ប្រាក់ដើម្បីជួយសម្រួ លដល់ការចំណាយជូនបងប្អូនកម្មករ-និ យោជិតនិងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ខ្មែរដោយក្នុងនោះ÷ 1-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅ ក្នុងរាជធានីភ្នំពេញ÷ប្រើប្រាស់រថយន្តក្រុង ចំនួន60 គ្រឿង។ 2-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនិងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញ÷ប្រើប្រាស់រថយន្តក្រុងចំនួន 395 គ្រឿងដែលមានគោលដៅនិងទីតាំងដូចខាងក្រោម÷បរិយាយចំនួនទីតាំងនិងម៉ោងចេញដំណើរភ្នំពេញ-បណ្តាខេត្តចាប់ពីម៉ោង6និង30នាទីព្រឹកដល់ម៉ោង 11និង30នាទី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ