• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៦ ព្រឹក

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប

រសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣​ ដោយមានការចង្អុលបង្ហាញ ពីឯកឧត្តមអភិបាលខេត្ត លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និងប្រធានលេខាធិការដ្ឋាន ​នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការចូលរួមពី លោក នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការអន្ដរវិស័យសាលាខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរអភិវឌ្ឍនជនបទខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរព័ត៌មានខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរបរិស្ថានខេត្ត តំណាងសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប​ មេបញ្ជាកងរាជអាវុធហត្ថខេត្ត។ ក្នុងការចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងស្រុកជីក្រែងឃេីញថាលិចសាលាចំនួន ១៧ កន្លែង មណ្ឌលសុខាភាពចំនួន ០១ កន្លែង លិចបរិវេណវត្តចំនួន ០៩ កន្លែង លំនៅដ្ឋានស្រាលចំនួន ២៩៧៦ខ្នង លំនៅដ្ឋានធ្ងន់ចំនួូន ០៣ខ្នង ប៉ះពាល់ដំណាំស្រូវទំហំ ៧៩២៥ហិតា។ ដោយឡែក ទូទាំងខេត្តសៀមរាបស្ថានភាពជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បណ្ដាលឱ្យមានផលប៉ះពាល់ដល់ប្រជាជនសរុប ៥ ៤៥០គ្រួសារ ភូមិចំនួន ១១៣ភូមិ នៃឃុំចំនួន ២៧ ក្នុងចំនួន ៧ រួមមានស្រុកជីក្រែង ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ស្រុកវ៉ារិន ស្រុកស្វាយលើ ស្រុកបន្ទាយស្រី និងក្រុងសៀមរាប​ បង្កឱ្យមានផលប៉ះពាល់ និងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម៖ - លិចលំនៅឋានកម្រិតស្រាល ចំនួន ៣ ៣៣៨ខ្នង ស្មើនឹង ៣ ៣៣៨គ្រួសារ - លិចលំនៅឋានកម្រិតធ្ងន់ ចំនួន ៣ ខ្នង ស្មើនឹង ៣ គ្រួសារ (ជម្លៀសដោយខ្លួនឯងទៅស្នាក់នៅបណ្តោះអាសន្នជាមួយបងប្អូន) - លិចសាលារៀនចំនួន ៣៣កន្លែង - លិចមណ្ឌលសុខភាព ចំនួន ២កន្លែង - លិចបរិវេណវត្តអារាម ចំនួន ៩កន្លែង - លិចបរិវេណអាគាររដ្ឋបាល ចំនួន ១កន្លែង - លិចស្ពានចំនួន ១៦ម៉ែត្រ - លិចខ្នងទំនប់/ប្រឡាយប្រវែង ២៤ ៥៩១ម៉ែត្រ និងខូចខាតប្រវែង ១២ ៤២៣ម៉ែត្រ - លិចផ្លូវដីស/ដីក្រហម/កៅស៊ូប្រវែង ៥១ ០០៥ម៉ែត្រ និងខូចខាតប្រវែង ១១ ២៦៥ម៉ែត្រ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ