• ច័ន្ទ ២៩ មេសា ២០២៤ ១២:០២ ល្ងាច

អាជ្ញាធរអប្សរាបញ្ជាក់ថាការផលិតភាពយន្តចម្រៀងកាយវិការចាំបាច់ត្រូវសុំការអនុញ្ញា តពីក្រសួងវប្បធម៌

ភ្នំពេញ÷អនុលោមតាមអនុក្រឹត្យស្តីពីការ គ្រប់គ្រងឧស្សាហកម្មភាពយន្ត,ការផលិតភាពយន្ត,ភាពយន្តភាគតាមទូរទស្សន៍,ភាព យន្តឯកសារក៏ដូចជាចម្រៀងកាយវិការចាំ បាច់ត្រូវសុំការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្ប:។ រាល់ការស្នើសុំផលិតករត្រូវភ្ជាប់ពាក្យស្នើសុំនិងអត្ថបទនិពន្ធរឿង(ភាពយន្ត)និងអត្ថបទចម្រៀង(ចម្រៀងកាយវិការ)។ចំពោះការផ្ដល់លិខិតអនុញ្ញាតនឹងត្រូវផ្ដល់ជូនរយៈ ពេល 15 ថ្ងៃនៃថ្ងៃធ្វើការ(សម្រាប់ភាព យន្ត)និងរយៈពេល 5 ថ្ងៃ(សម្រាប់ចម្រៀងកាយវិការ)។ ពេលទទួលបានលិខិតអនុញ្ញាតផលិតករត្រូវយកលិខិតអនុញ្ញាតថតនេះជូនទៅអា ជ្ញាធរជាតិអប្សរា(ករណីថតនៅក្នុងបរិវេណរមណីយដ្ឋានអង្ករ)ដោយបញ្ជាក់ពីទីកន្លែងដែលត្រូវថត,ពេលវេលាថតនិងសមាស ភាពក្រុមការងារដើម្បីអាជ្ញាធរជួយសម្រប សម្រួល។ ម្យ៉ាងទៀតអាជ្ញាធរជាតិអប្សរាក៏ទើបបានចេញសេចក្តីជូនដំណឹងស្ដីពីការថតរូបភាពឬវីដេអូនៅតាមប្រាសាទនានាក្នុងរមណីយ ដ្ឋានអង្គរកាលពីថ្ងៃទី 26 ខែកញ្ញាឆ្នាំ 2023 នេះដែរ។ អាជ្ញាធរអប្សរាសូមឲ្យម្ចាស់ផលិតករជាក្រុមហ៊ុនឬឯកជនចូលរួមប្រតិបត្តិឲ្យបានខ្ជាប់ខ្លួននូវខ្លឹមសារអនុក្រឹត្យនិងសេចក្តីជូន ដំណឹងខាងលើ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ