• ច័ន្ទ ២៩ មេសា ២០២៤ ០៨:២៣ ព្រឹក

អាណត្តិទី 7 នេះគឺជាដំណាក់កាលពង្រឹង គុណភាព

ភ្នំពេញ÷សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើក ឡើងថាក្នុងការដឹកនាំរាជរដ្ឋាភិបាលអាណ ត្តិទី 7 នេះសម្រាប់វិស័យអប់រំគឺត្រូវពង្រឹង គុណភាពទាំងមណ្ឌលសុខភាពនិងសាលាទូទាំងប្រទេស។ សម្ដេចធិបតីហ៊ុនម៉ាណែតថ្លែងបែបនេះនាព្រឹកថ្ងៃទី 5 ខែតុលាឆ្នាំ2023ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី 26 ក្រោមប្រធានបទ"គ្រូបង្រៀនជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព"នៅរាជធានីភ្នំពេញ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងពីបំណងក្នុងការធ្វើវិមជ្ឈការអំណាចក្នុងការរើសនាយកសាលាទៅឲ្យថ្នាក់ខេត្ត,រាជធានីជ្រើសរើសដោយថានឹងអាចធ្វើឲ្យប្រព័ន្ធអប់រំមានគុណភាពបន្ថែមទៀត។ សម្ដេចធិបតីបានលើកឡើងទៀតថានាយកសាលាគឺជាបុគ្គលសំខាន់ដែលធ្វើឲ្យការអប់ រំមានការរីកចម្រើន។ជាមួយគ្នានេះសម្ដេចធិបតីបានប្រកាសថាក្នុងអាណត្តិរបស់ស ម្ដេចគឺនឹងធ្វើឲ្យសាលារដ្ឋទាំងអស់មាន គុណភាពក្នុងការបណ្ដុះបណ្ដាល។ សម្ដេចធិបតីហ៊ុនម៉ាណែតបញ្ជាក់ថារាជរ ដ្ឋាភិបាលអាណត្តិទី 7 បន្តអនុវត្តន៍គោល នយោបាយជាអាទិភាពលើវិស័យអប់រំនិងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជាខណៈបច្ចុប្បន្នវិស័យទាំង2នេះរាជរដ្ឋាភិ បាលបានវិនិយោគច្រើនជាងវិស័យផ្សេងៗទៀត។ សម្ដេចធិបតីហ៊ុនម៉ាណែតណែនាំដល់ក្រ សួងអប់រំនិងសាលារៀនចំពោះការផ្ដល់ពិន្ទុដោយសិស្សកុំគិតតែលើលទ្ធផលលើក្រ ដាសប៉ុន្តែក៏ត្រូវពិនិត្យមើលលើសកម្មភាពនិងឥរិយាបថជាក់ស្ដែងរបស់សិស្សក្នុងការ សិក្សារៀនសូត្រផងដែរ។ សម្ដេចធិបតីហ៊ុនម៉ាណែតណែនាំឲ្យពិនិត្យការលក់ដូរអាហារនៅតាមសាលារៀនទាំង អស់ទាំងវិស័យឯកជននិងរដ្ឋខណ:អាហារខ្លះអាចមានប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស។សម្ដេចធិបតីអំពាវនាវដល់អ្នកលក់ដូរនៅតាមសាលារៀនឲ្យគិតគូរពីបញ្ហាសុខភាពរបស់សិស្ស៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ