• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៥០ ព្រឹក

កំហឹងភ្លើងប្រចណ្ឌយកកាំបិតកាប់ប្រពន្ធជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ហើយចងកសម្លាប់ខ្លួន

កំពង់ឆ្នាំង÷ដោយសារតែភ្លើងប្រចណ្ឌបានធ្វើឲ្យបុរសជាប្ដីកាប់ប្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមរួចក៏ចងកសម្លាប់ខ្លួននៅក្នុងផ្ទះបាយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 2រំលងអធ្រាត្រឈានចូលថ្ងៃទី 5 ខែតុលាឆ្នាំ 2023 នៅភូមិបឹងលាចឃុំសេដ្ឋីស្រុកសាមគ្គីមានជ័យ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះកែវស្រីអូនអាយុ 32 ឆ្នាំនិងបុរសជាប្ដីឈ្មោះលីសារិនអាយុ 34 ឆ្នាំមុខរបររកស៊ីកាប់គោលក់។ពួកគេមានកូនចំនួន2នាក់មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ។ ប្រភពដដែលបានបន្តថានៅមុនពេលកើត ហេតុនៅព្រលប់ថ្ងៃទី 4 ខែតុលាប្ដីប្រពន្ធទាំង2នាក់បានទាស់គ្នាជាខ្លាំងម្ដងហើយម្ដងទៀត។ក្រោយមកដោយមានការសម្របសម្រួលពីបងប្អូនក៏ស្ងប់ទៅវិញហើយក៏នាំ គ្នាចូលដេករៀងៗខ្លួន។ស្រាប់តែវេលាម៉ោង 2ឈានចូលថ្ងៃទី 5 ខែតុលាបុរសជាប្ដីបានយកកាំបិតកាប់ប្រពន្ធចំកញ្ចឹងក,ចំស្មានិងកន្លែងផ្សេងទៀតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម។ ប្រភពព័ត៌មានបានរាយការណ៍ថាបន្ទាប់មកបុរសជាប្តីបានទៅផ្ទះបាយហើយចងកស ម្លាប់ខ្លួនតែម្ដង។នៅក្នុងហេតុការណ៍នោះកូនប្រុសអាយុ9ឆ្នាំបានឃើញសកម្មភាពដ៏ឃោរឃៅនេះក៏រត់ទៅប្រាប់ជីតាហើយក៏មានការភ្ញាក់ផ្អើលឡើង។ ប្រភពពីប្រជាពលរដ្ឋនៅក្បែរខាងបានឲ្យ ដឹងថា2នាក់ប្ដីប្រពន្ធតែងតែទាស់គ្នាជារឿយៗដោយសារប្ដីប្រចណ្ឌប្រពន្ធហួស ហេតុពេក។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ