• ច័ន្ទ ២៩ មេសា ២០២៤ ១៤:០៦ ល្ងាច

ក្រុមការងារបច្ចេកទេសផ្លូវថ្នល់ប្រជុំពិនិត្យពិភាក្សាលើសៀវភៅពង្រាងបទដ្ឋានបច្ចេក ទេសសាងសង់ផ្លូវនៅចំណុចប្រសព្វផ្លូវរង្វង់មូលនិងផ្លូវខ្នែងបំបែកប្ដូរទិសចរាចរណ៍

ភ្នំពេញ÷នៅថ្ងៃពុធទី 4 ខែតុលាឆ្នាំ 2023 លោកយិតបុណ្ណារដ្ឋលេខាធិការក្រសួងសា ធារណការនិងដឹកជញ្ជូនបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្លូវថ្នល់ដើ ម្បីពិនិត្យពិភាក្សាទៅលើសៀវភៅពង្រាងបទដ្ឋានបច្ចេកទេសសាងសង់ត្រង់ចំណុចផ្លូវប្រសព្វនៅតាមបណ្ដាផ្លូវនានាដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធរបស់អង្គ ភាពក្រោមឱវាទនៅទីស្ដីការក្រសួងសាធារ ណការនិងដឹកជញ្ជូន។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យលើខ្លឹមសារដំណើរការរចនាការរចនាផងវិមាននិងចំណុ ចប្រសព្វរង្វង់មូលនិងផ្លូវខ្នែងបំបែកប្ដូរទិស ចរាចរណ៍ដែលបទដ្ឋានបច្ចេកទេសទាំងនេះ ទទួលបានការបណ្តុះបណ្តាលនិងផ្ដល់ឯកជាឯកសារជំនួយពីក្រុមការងារបច្ចេកទេ សAustroadsរបស់ប្រទេសអូស្ត្រាលី។ សៀវភៅពង្រាងនេះបានផ្ដល់ព័ត៌មាននិងការណែនាំចាំបាច់សម្រាប់អ្នករចនាផ្លូវដើម្បីរៀបចំគំនូរប្លង់ធរមាត្រលម្អិតការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពបរិមាណចរាចរ ណ៍និងពិចារណាលើតម្រូវការពង្រីកផ្លូវនាពេលអនាគតដែលមានលក្ខណៈគ្រប់គ្រាន់ជួយសម្រួលដល់ការងារសាងសង់។ លោករដ្ឋលេខាធិការបានណែនាំដល់ក្រុម ការងារឲ្យយកចិត្តទុកដាក់រៀបចំសៀវភៅពង្រាងនេះឲ្យចេញជារូបរាងឡើងដើម្បីទុកជាឯកសារគោលក្នុងការងារសាងសង់ផ្លូវប្រកបដោយគុណភាព,ប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់ដើម្បីអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យកាន់តែមានការ រីកចម្រើនឡើងថែមទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ