• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៣៤ ល្ងាច

ស្លាប់7នាក់និងរបួស11នាក់ក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៍

ភ្នំពេញ÷គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី3ខែតុលាឆ្នាំ2023នេះប ណ្តាលឲ្យមនុស្សស្លាប់7នាក់(ស្រី1នាក់)និង របួសធ្ងន់ស្រាល11នាក់។ ជាក់ស្តែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរា ចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនា យកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ ធ្នាប់សាធារណ:នៃអគ្គស្នងការដ្ឋាននគរបា លជាតិបានបញ្ជាក់ថាក្នុងករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុប18នាក់គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន5លើកមាន÷កត្តាល្បឿន 2លើក(ស្លាប់2នាក់,មិនគោរពសិទ្ធិ1លើ ក,មិនប្រកាន់ស្តាំ2លើក(ស្លាប់2លើក)ប្រ ជែងគ្រោះថ្នាក់2លើក(ស្លាប់2នាក់)បត់គ្រោះថ្នាក់2លើក(ស្លាប់2នាក់)ស្រវឹង1លើក។ ជាមួយគ្នានេះយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តា ប់ធ្នាប់សាធារណ:ស្ដីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី 3 ខែតុលានេះដែរបានឲ្យដឹងថាចំនួនគោលដៅសរុប68 គោលដៅមានយានយន្តចូលគោលដៅចំ នួន1677គ្រឿងរថយន្តធំ3គ្រឿងរថយន្តតូច196គ្រឿងនិងម៉ូតូ1478គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន358 គ្រឿងរថយន្តធំ3គ្រឿងរថយន្តតូច34គ្រឿងនិងម៉ូតូចំនួន321គ្រឿង។ គួរជម្រាបជូនថាលទ្ធផលរយ:ពេល3ថ្ងៃចាប់ពីថ្ងៃទី1ដល់ថ្ងៃទី3ខែតុលាឆ្នាំ2023 បានត្រួតពិនិត្យរថយន្ត5359គ្រឿង,រថយន្តធំ8គ្រឿង,រថយន្តតូច772គ្រឿង,ម៉ូតូ1103 គ្រឿងក្នុងនោះរថយន្តល្មើស1201គ្រឿង, រថយន្តធំ8គ្រឿង,រថយន្តតូច90គ្រឿងនិងម៉ូតូ1103គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បក.នៅទូទាំងប្រទេស។ របាយការណ៍ដដែលបានវាយតម្លៃថាការ អនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ