• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៥០ ព្រឹក

សមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនេីងធីម៧៧ឱរ៉ាល់បង្ហោះម៉ូតូលេីផ្លូវជាតិលេខ៤៤ និងយកទៅធ្វើការអប់រំ.....

តាមប្រភពព័តមានពីអធិការដ្ឋាននគរបាលស្រកឱរ៉ាល់បានឱ្យដឹងថា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ក្រោយទទួលបានព័ត៌មានតាមបណ្ដា​ញសង្គមហ្វេសប៊ុក​ អំពីហេតុការណ៍ក្មេងទំនេីងបង្ហោះម៉ូតូតាមផ្លូវជាតិលេខ៤៤​ លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការការ​នគរបាលស្រុកឱរ៉ាល់ បា​ន​បញ្ជាឲ្យជំនា​ញធ្វេីការស្រាវជ្រាវ និងកំណត់អត្ដសញ្ញាណក្រុមក្មេងទំនេីងបង្ហោះម៉ូតូ​ ជាក់​ស្ដែងជំនាញព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ ដោយបានកិច្ច​ស​ហការពីកំលាំងប៉ុ​ស្ដិ៍នគរបាលរដ្ឋបាល​ បានធ្វេីការកំណត់មុខសញ្ញាបាន និងឃាត់ខ្លួនក្រុមក្មេង​ទំនេីងបានចំនួន០៥នាក់ ម៉ូតូធ្វើសកម្មភាព០២គ្រឿង យកមក​សាកសួរ​ ។ ជាលទ្ធផល​ ក្រុមក្មេងដែលសមត្ថកិច្ចនគរបាលឃាត់មា​នចំនួន​ ០៥នាក់​ ប្រុស ,​ ម៉ូតូចំនួន​ ០២គ្រឿង​ ដែលជាមធ្យោបា​យធ្វើសកម្មភាពបង្កភាពអាណាធិបតេយ្យកាលពីថៃ្ងទី០២ ខែតុលា​ ឆ្នាំ២០២៣​​ នៅតាមបណ្ដោយផ្លូវជាតិលេខ៤៤​ ក្នុងទិសដៅពីជើងទៅទិសខាង​ត្បូង​ (ភូមិដំបងវេញ ឃុំសង្កែសាទប)​ ។ ក្រោយការសាកសួរ​ ក្រុមក្មេងទំនើងបានឆ្លេីយ និងទទួលស្គាល់ថា ពួកគេពិត​ជា​បានធ្វើ​ការ​បង្ហោះ​ម៉ូតូ​ និងថតរូប​វីដេអូ​ បង្ហោះ​តាមប​ណ្ដាញសង្គម​ហ្វេសប៊ុក​ចែករំលែក​ជាសាធារណៈ​ ដោយចង់បង្អួតដល់អ្នកដទៃថាខ្លួនអស្ចារ្យ​ ប្រាកដមែន.., បច្ចុប្បន្ន​ក្រុមក្មេងទំនេីងត្រូវបានធ្វេីកិច្ចសន្យា និងបានអ​ញ្ជេីញមាតាបិតា​ មកទទួល​ដឹងឮ បញ្ឍប់សកម្មភាព​ដូចខាងលេី​ ក្នុងករណី​មិនរាងចាល​ សមត្ថកិច្ច​និងអនុវត្ដ​ផ្លូវច្បាប់​៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ