• ច័ន្ទ ២៩ មេសា ២០២៤ ១២:៣៥ ល្ងាច

ស្ថានភាពជំនន់ទឹកភ្លៀងកំពុងហក់ឡេីងបង្កនូវការលិចលង់​ លំនៅដ្ឋាន​ ភូមិករ​ របស់ប្រជាពលរដ្ឋនៅចំណុចព្រំដែនកម្ពុជា-ថៃ

តាមប្រភពព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងស្ថានភាពដែលជំនន់ទឹកភ្លៀងកំពុងហក់ឡេីងបង្កនូវការលិចលង់​ លំនៅដ្ឋាន​ ភូមិករ​ របស់ប្រជាពលរដ្ឋនៅចំណុចព្រំដែនកម្ពុជា-ថៃ ស្រុកសំពៅលូន​ ភ្នំព្រឹ​កនិងស្រុកកំរៀង កងកម្លាំងនគរបាលបានចូលរួមយ៉ាងសកម្មក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ប្រភពខាងលើបានឱ្យដឹងថា ចា​ប់តាំងពីថ្ងៃទី៣រហូតដល់ថ្ងៃនេះ​ថ្ងៃទី៤ខែតុលាឆ្នាំ២០២៣​ លោ​កឧត្ត​មសេនី​យ៍ទោ​ សាត​ គឹមសា​ន​ ស្នងការនៃស្នងការដ្ឋាន​ន​គរ​បាល​ខេត្តបាត់ដំបង​ បានដាក់ចេញ​នូវបទ​បញ្ជាដល់ថ្នាក់ដឹកនាំបញ្ជាការវរសេ​នាតូចនគរបាលការពារព្រំដែនគោក​ អធិការនគរបាលស្រុកពាក់ព័ន្ធ​ ដឹកនាំ​កង​កម្លាំងក្នុងអង្គភាពចូលរួមសហការជាមួយសមត្ថកិច្ច​ អាជ្ញាធរពាក់​ព័ន្ធ​ ចេញអន្តរាគមន៍សង្រ្គោះប្រជាពល​រដ្ឋ​ ដែលកំពុងទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងទៅកាន់ទីទួលសុវត្ថិភាព​ ។ ប្រភពខាងលើបញ្ជាក់ថា ជាក់ស្តែងកម្លាំងនគរបាលស្រុកសំ​ពៅលូន​ ស្រុកភ្នំព្រឹក​ ស្រុកកំរៀង​ និងកម្លាំងនគរបាលវរសេនាតូច​ការពារព្រំដែនគោកលេខ៨១៧និង៨១៩​បានចុះផ្ទាល់ក្នុងសកម្មភាពនេះដេីម្បីចូលរួមយ៉ាងសកម្មផុលផុស ដឹកជញ្ជូនប្រជាពលរដ្ឋ​ ទ្រព្យសម្បត្តិទៅកា​ន់​ ទីទួលសុវត្ថុភាពរួមទាំងសត្វពាហនៈផ្សេងទៀតផងដែរ៕(ប្រភព៖ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

អត្ថបទពេញនិយម

ពត៍មានថ្មីៗ