• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥៨ ព្រឹក

មន្ត្រីជំនាញក.ប.ប រកឃើញនិងដកហូតទំនិញប្រមាណ ១៦០គីឡូក្រាម ហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពពីទីផ្សារ

នៅថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្រោមបញ្ញត្តិនៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ មន្ត្រីអធិការកិច្ចម្ហូបអាហារ នៃសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកោះកុង ខេត្តកំពង់ធំ និងខេត្តកែប បានបន្តចុះឃ្លាំពិនិត្យទីផ្សារ ហើយបានពិនិត្យមើលលើទំនិញចម្រុះគ្រប់ប្រភេទជាពិសេសទំនិញហូបចុក ដោយបានធ្វើតេស្តបឋមលើគ្រឿងឧបភោគបរិភោគចំនួន ១៧គំរូ ដើម្បីស្វែងរកក្រែងមានការដាក់លាយសារធាតុគីមីហាមឃាត់ណាមួយ។ ជាលទ្ធផល ក្នុងបេសកកម្មនេះមន្ត្រីយើងពុំបានរកឃើញមានការដាក់សារធាតុគីមីលើទំនិញហូបចុកទាំង ១៧គំរូ នោះទេ ដោយឡែកបានរកឃើញ ក៏ដូចជាដកហូតនូវទំនិញចម្រុះរួមមានទឹកដោះគោ សៀង មី នំចម្រុះ ឡេ សាប៊ូ ភេសជ្ជៈ ។ល។ ដែលពុំមានអនុលោមភាព ពោលគឺហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព មិនអនុលោមតាមបទដ្ឋានព័ត៌មាន សរុបចំនួន ១៣៦.៣៧គីឡូក្រាម និងភេសជ្ជៈរំលោភសិទិ្ធផ្តាច់ចំនួន ២៣.៤លីត្រផងដែរ។ ទំនិញមិនមានអនុលោមភាពទាំងនោះត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅស្ថាក់ការសាខា ដើម្បីបន្តនីតិវិធីនាពេលក្រោយ ចំណែកឯអាជីវករត្រូវបានមន្ត្រីយើងពិន័យអន្តរការណ៍តាមច្បាប់ជាធរមាន។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញ ក.ប.ប. ក៏នៅតែបន្តអប់រំដល់អាជីវករទាំងអស់ឱ្យបានយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិជាធរមាននានាពាក់ព័ន្ធនឹងការដាក់លក់ទំនិញឱ្យសមស្រប និងបានចែកជូននិងបិទនូវផ្ទាំងរូបភាពផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារនៅតាមទីផ្សារផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ