• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៣២ ល្ងាច

ធនាគារពិភពលោកពិភាក្សាអំពីគម្រោងគ្រប់គ្រងសំណល់រឹងនិងប្លាស្ទិកនៅកម្ពុជា

ភ្នំពេញ÷រសៀលថ្ងៃទី 3 ខែតុលាឆ្នាំ 2023 នេះនៅទីស្ដីការក្រសួងបរិស្ថានបណ្ឌិតអ៊ាងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានអនុ ញ្ញាតឲ្យលោកស្រីMaryam Salimប្រ ធានគ្រប់គ្រងប្រចាំនៅប្រទេសកម្ពុជានៃធនាគារពិភពលោកចូលជួបសម្ដែងការគួរ សមនិងពិភាក្សាការងារ។ ក្នុងជំនួបនេះលោកស្រីMaryam Salimបានថ្លែងអបអរសាទរចំពោះលោកបណ្ឌិតអ៊ាងសុផល្លែតដែលទើបនឹងទទួលបានតំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថាននីតិកាលទី 7 នៃរដ្ឋសភានិងបានលើកឡើងពីគោលបំណងនៃគោរគម្រោងហិរញ្ញប្ប ទានដែលមានឈ្មោះថាគម្រោងធ្វើឲ្យសរ សើរឡើងនូវការគ្រប់គ្រងសំណល់រឹងនិងប្លាស្ទិកនៅកម្ពុជា(Solid Waste and plastic Management in Cambodia)។ គម្រោងនេះមានរយៈពេល 6 ឆ្នាំហើយអនុវត្តន៍នៅក្នុងខេត្តចំនួន 5 រួមមានសៀម រាប,បាត់ដំបង,កណ្ដាល,កំពង់ស្ពឺនិងខេត្តព្រះសីហនុ។ជាមួយគ្នានេះគម្រោងបានកំ ណត់គោលដៅចម្បងលើការប្រមូលសំរាមសំណល់រឹងនៅទីប្រជុំជននិងពង្រីកវិសាល ភាពលើការផ្តល់សេវាពី45%ទៅ75%។ ការរៀបចំទីលានទុកដាក់សំរាមសំណល់រឹងដែលអាចទុកដាក់សំរាមសំណល់រឹងបានជាង 3 លានម៉ែត្រគូបនៅខេត្តសៀមរាបកណ្តាលនិងខេត្តកំពង់ស្ពឺ។ការអនុវត្តគ ម្រោងនេះនឹងជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ជាង 4 លានតោននិងទាញយកធន ធានពីសំណល់និងប្លាស្ទិកដោយបន្ថយបរិមាណសំរាមសំណល់រឹងពី5% ទៅ 15% ហើយគម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ជាពិសេសដល់ស្ត្រីជាង 60%។ សូមរម្លឹកថាគម្រោងហិរញ្ញប្បទាននេះរបស់ធនាគារពិភពលោកនេះនឹងអនុវត្តន៍ដោយក្រសួងចំនួន 3 រួមក្រសួងសាធារណការនិងដឹកជញ្ជូន,ក្រសួងមហាផ្ទៃនិងក្រសួងបរិ ស្ថានក្នុងនោះក្រសួងបរិស្ថានទទួលលើការ អភិវឌ្ឍនិងការពង្រឹងច្បាប់បទប្បញ្ញត្តិគោល នយោបាយនិងក្របខណ្ឌស្ថាប័នជាតិសម្រា ប់ការគ្រប់គ្រងសំណល់រឹងនិងប្លាស្ទិកនិងការកសាងសមត្ថភាពស្ថាប័នពាក់ព័ន្ធ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ