• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៤៩ ព្រឹក

រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញលើកស្ទួយជីវ ភាពប្រជាសហគមន៍ឈានឆ្ពោះទៅកាន់ច ក្ខុវិស័យប្រទេសមានចំណូលកម្រិតមធ្យមកម្រិតខ្ពស់

ភ្នំពេញ÷លោកបណ្ឌិតអ៊ាងសុផល្លែតរដ្ឋម ន្ត្រីក្រសួងបរិស្ថានបានថ្លែងប្រាប់ទៅមន្ត្រីរាជការក្រោមឱវាទថាការជំរុញនិងលើក ស្ទួយជីវប្រជាសហគមន៍គឺជាកត្តាចម្បងឈានឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងមានចំណូលខ្ពស់នៅឆ្នាំ2050ព្រមទាំង ក្លាយជាអារ្យប្រទេសជឿនលឿនមួយក្នុងតំបន់។ការថ្លែងបែបនេះធ្វើឡើងនៅក្នុងជំ នួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានសហគ មន៍មូលដ្ឋាននាព្រឹកថ្ងៃទី3តុលាឆ្នាំ2023 នៅទីស្តីការក្រសួង។ លោកអ៊ាងសុផល្លែតបានថ្លែងបញ្ជាក់បន្ថែមទៀតថានៅក្នុងការងារអាទិភាពរបស់ក្រសួងកត្តាជីវភាពសហគមន៍គឺចំណុចស្នូលនៃយុទ្ធសាស្ត្រហើយយុទ្ធសាស្ត្រនេះទៀត សោតគឺបានបំបែកចេញពីយុទ្ធសាស្ត្របញ្ច កោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រនេះអគ្គនា យកដ្ឋានសហគមន៍មូលដ្ឋានត្រូវតែធ្វើការរួបរួមគ្នារវាងនាយកដ្ឋានមួយទៅនាយក ដ្ឋានមួយទៀតនិងជួយមើលជួយតាមដានឲ្យជាប់ក្តាប់ពត៌មានឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីជំរុញការងារអាទិភាពលើការលើកក ម្ពស់ជីវភាពសហគមន៍និងការធ្វើកសិកម្មជំរុញអព្យាក្រឹត្យកាបូននិងពង្រឹងគុណភាពតាមរយ:បង្កើនសមត្ថភាពសហគមន៍។ គួរជម្រាបជូនថាអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានមាននាយកដ្ឋាន4ស្ថិតក្រោមចំ ណុះដែលរួមមាននាយកដ្ឋានជីវភាពសហ គមន៍នាយកដ្ឋានបេតិកភណ្ឌធម្មជាតិនិងនាយកដ្ឋានរដ្ឋបាល៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ