• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥៤ ព្រឹក

កិច្ចព្រមព្រៀងផ្ដល់ហិរញ្ញប្បទានឥតសំ ណងបំពេញបន្ថែមទុនវិនិយោគជាមួយសហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគិរី

មណ្ឌលគិរី÷នៅថ្ងៃទី 2 ខែតុលាឆ្នាំ 2023 លោកហ៊ានវណ្ណហនរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រ ធានគណកម្មាធិការដឹកនាំគម្រោងCASDP បានចូលរួមជាអធិបតីក្នុងពិធីចុះកិច្ចព្រម ព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញ បន្ថែមទុនវិនិយោគជាមួយសហគមន៍កសិ កម្មម្រេចសរីរាង្គមណ្ឌលគិរីដែលជាសហ គមន៍ទី19។សហគមន៍បានលើកផែនការក្នុងទុនវិនិយោគសរុបប្រមាណជាង27ម៉ឺនដុល្លារក្នុងនោះ60%ជាទុនដែលសហគមន៍មានស្រាប់ក្នុងដៃ40%ជាទុនពីគម្រោងនិងផ្លូវកៅស៊ូ1ខ្សែក្នុងតម្លៃប្រមាណជា87ម៉ឺនដុល្លារក៏ត្រូវគម្រោងផ្តល់ជូនសហគមន៍និងប្រជាជនក្នុងមូលដ្ឋាននោះផងដែរ។ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជាសេនាធិការរាជរដ្ឋាភិបាលក្នុងការអនុវត្តវិធីពិពិធកម្មកសិកម្ម(CASDP)ដែលផ្តោតសំខាន់ក្នុងការពង្រឹងសមត្ថភាពសហគមន៍កសិកម្មដើម្បីក្លាយទៅជាសហគ្រិនសហគ មន៍កសិកម្មតាមអនុសាសន៍ណែនាំរបស់លោកឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងស្របតាមគោល នយោបាយវិស័យកសិកម្មសម្រាប់រាជរដ្ឋាភិ បាលកម្ពុជាអាណត្តិទី7នេះ។ ក្នុងកម្មវិធីនេះបាននិងកំពុងវាយតម្លៃសម្រិតសម្រាំងជ្រើសយកបណ្តាសហគមន៍កសិកម្មដែលមានសមត្ថភាពក្នុងកម្រិតកំ ណត់មួយ(សមត្ថភាពគ្រប់គ្រងផែនការគណនេយ្យចំណាត់ការដោយមិនមានលាក់ បាំង។ល។ដើម្បីចូលរួមអនុវត្តន៍ដោយមានគោលនយោបាយគាំទ្រ។(1)ផ្តល់ហិរញ្ញប្ប ទានឥតសំណងបំពេញបន្ថែមទុនវិនិយោ គ40%(2)ផ្តល់ការកសាងសមត្ថភាពបច្ចេ កទេសពាក់ព័ន្ធផលិតកម្មជាធុរកិច្ចនិង(3) ផ្តល់ជូនហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់ដល់សហគមន៍មានផ្លូវផ្តល់និងប្រព័ន្ធស្រោចស្រ ពជាដើម។មកដល់ថ្ងៃនេះមានសហគមន៍កសិកម្មកម្ពុជា19ដែលបានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ