• ច័ន្ទ ២៩ មេសា ២០២៤ ០២:២២ ព្រឹក

កងទ័ពកម្ពុជា-ឡាវប្តេជ្ញារួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព

វៀងចន្ទន៍÷ព្រឹកថ្ងៃទី 2 ខែតុលាឆ្នាំ 2023 នេះនាយឧត្តមសេនីយ៍វង្សពិសេនអគ្គមេប ញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទនិងគណៈ ប្រតិភូបានចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវ ការនៅប្រទេសឡាវដោយមានការធ្វើបដិស ណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសមភាគីឡាវឧត្តម សេនីយ៍ឯកខាំលៀងថាក់កៃសនអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនិងជាប្រធានអគ្គសេ នាធិការកងទ័ពប្រជាជនឡាវ។ ក្នុងជំនួបទ្វេភាគីថ្នាក់ដឹកនាំកងទ័ពទាំង2 បានលើកឡើងពីលទ្ធផលសម្រេចក្នុងការ អនុវត្តន៍ផែនការកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំង2ក្នុងនោះបានផ្លាស់ប្ដូរទស្សន កិច្ចក៏ដូចជាសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំង2ដើម្បីឆ្លើយតបនឹងសកម្មភាពក្នុងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរ អង្វែង។ បន្ថែមលើសនេះកងទ័ពប្រទេសទាំង2បានផ្ដល់អាហាររូបករណ៍ឲ្យគ្នាទៅវិញទៅមកព្រមទាំងបានផ្លាស់ប្ដូរព័ត៌មានចារកម្មទាន់ ពេលវេលារួមគ្នាបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានាពិសេសការជួញដូរគ្រឿង ញៀន,ការជួញដូរមនុស្ស,ការត់ពន្ធ,ការជួញ ដូរអាវុធនិងឧក្រិដ្ឋកម្មខុសច្បាប់ផ្សេងទៀតដោយមានការសម្របសម្រួលតាមរយ:ប ណ្តាញការទូតនិងគ្រប់យន្តការដែលមាន ស្រាប់។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគីកងទ័ពប្រទេសទាំង2ក៏មានកិច្ចសហប្រតិបត្តិការពហុភាគីកងទ័ពប្រទេសទាំង2ក៏មានកិច្ចសហប្រតិបត្តិការពហុភាគីផងដែរជាក់ស្តែងកាលពីខែកញ្ញាឆ្នាំ2022កងទ័ពឡាវបានធ្វើជាម្ចាស់ផ្ទះរៀបចំលំហាត់ហ្វឹកហ្វឺនស ង្គ្រោះគ្រោះមហន្តរាយរួមគ្នា3ប្រទេសឡាវ- កម្ពុជា-វៀតណាមនៅរដ្ឋធានីវៀងចន្ទន៍ប្រ កបដោយភាពជោគជ័យ។ ថ្នាក់ដឹកនាំទាំង2បានវាយតម្លៃខ្ពស់សកម្ម ភាពនេះបានវាយតម្លៃខ្ពស់សកម្មភាពនេះដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រីកចំណងមិត្តភាពសាមគ្គីនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំង2ឲ្យកាន់តែរីកចម្រើននិងបានប្តេជ្ញារួមគ្នាដើម្បីថែរក្សាសន្តិភាព,ស្ថិរភាព,ការអភិវឌ្ឍនិងការលើក កម្ពស់ជីវភាពសុខមាលភាពប្រជាជនប្រទេ សទាំង2ក៏ដូចជានៅក្នុងតំបន់ផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ