• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៤៧ ល្ងាច

ចាប់ពីថ្ងៃទី3-5ខែតុលារាជធានីនិងបណ្តាខេត្តនានាអាចមានភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ

ភ្នំពេញ÷ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី 3 ខែតុលាឆ្នាំ 2023បានបញ្ជាក់ឲ្យដឹងថា÷ប្រព័ន្ធសម្ពាធទាប(ITC Z)នៅលើអាងមេគង្គថៃនិងឡាវនឹងរំកិលបញ្ឆិតចុះមកក្រោមអូសបន្លាយពីប្រទេសថៃមកដល់លើជួរភ្នំដងរែកជាមួយនឹងខ្យល់ មូសុងនិរតីខ្សោយ។ចំណែកព្យុះទី14កយ នុយ"Koinu"នៅមហាសមុទ្រប៉ាស៊ីហ្វិកនឹងដើរកាត់លើភាគខាងត្បូងកោះតៃវ៉ាន់មុន នឹងរលាយអស់ឥទ្ធិពលនៅពេលដើរទៅដល់ភាគខាងកើតកោះហុងកោះនៅថ្ងៃទី8 ខែតុលា(ព្យុះនេះនឹងមិនមានឥទ្ធិពលមកលើកម្ពុជាទេ)។ ក្រសួងធនធានទឹកនិងឧតុនិយមបានលើក ឡើងថាស្ថានភាពបែបនេះនឹងធ្វើឲ្យ÷នៅថ្ងៃ ទី3ដល់ថ្ងៃទី5ខែតុលារាជធានីនិងបណ្តាខេ ត្តនានាអាចមានភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅបង្គួរជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី50-70%។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន

អត្ថបទពេញនិយម

ពត៍មានថ្មីៗ