• ច័ន្ទ ២៩ មេសា ២០២៤ ០១:៥៨ ព្រឹក

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំកម្លាំងចុះជួយប្រមូលផលស្រូវ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់

(បន្ទាយមានជ័យ) ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ អញ្ជើញដឹកនាំកម្លាំង ចំនួន ២០០នាក់ សហការជាមូយកងកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅក្នុងភូមិចំណោមលិច ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ដោយមើលឃើញការលំបាក របស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ ដែលបណ្តាលឲ្យខូចខាតស្រូវមួយចំនួន ដោយថ្ងៃនេះកម្លាំងទាំងអស់ បានចុះជួយច្រូតស្រូវ សរុបចំនួន ៤គ្រួសារ ស្មើនឹង ១១ហិកតា។ ប្រជាពលរដ្ឋមានការសប្បាយរីករាយ ត្រេកអរ និងអរគុណដល់ គ្រប់បណ្តាអង្គភាពទាំងអស់ ដែលបានចុះជួយក្នុងគ្រាលំបាក។ ក្នុងឱកាសនោះដែរប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចាត់តាំងកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ