• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥០ ព្រឹក

អធិការដ្ឋាននគរបាលទាំង14ខណ្ឌក្នុងរាជ ធានីភ្នំពេញចុះផ្សព្វផ្សាយភូមិ-សង្កាត់មាន សុវត្ថិភាពពីផលប៉ះពាល់នៃការប្រើប្រាស់ សារធាតុញៀន,ក្មេងទំនើងនិងច្បាប់ចរាចរ ណ៍ផ្លូវគោក

ភ្នំពេញ÷កម្លាំងនគរបាលខណ្ឌចំនួន14ក្នុង រាជធានីភ្នំពេញបានបន្តចុះផ្សព្វផ្សាយភូមិ- សង្កាត់មានសុវត្ថិភាពពីផលប៉ះពាល់នៃការ ប្រើប្រាស់សារធាតុញៀន,ក្មេងទំនើងនិងច្បាប់ចរាចរណ៍ផ្លូវគោក។ ជាក់ស្តែងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោជួនណារិន្ទអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញលោកវរសេនីយ៍ឯកជឹមស៊ីថាអធិការននគរបាលខណ្ឌដង្កោបានបញ្ជាឲ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសដឹកនាំមន្ត្រីក្រោមឱវាទចុះផ្សព្វផ្សាយភូមិ-សង្កាត់មាន សុវត្ថិភាពពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន,ក្មេងទំនើង,ច្បាប់ចរាចរណ៍ ផ្លូវគោកនិងគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពដល់បងប្អូនកម្មករ-កម្មការិនី ធ្វើការនៅក្រុមហ៊ុនជីស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួសខណ្ឌដង្កោរាជធានីភ្នំពេញ។ ដោយឡែកលោកវរសេនីយ៍ឯកហួរម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខកក៏បានបញ្ជាឲ្យកម្លាចត្រួតពិនិត្យរដ្ឋបាលចំនួន 1ទីតាំងស្ថិតនៅភូមិដំណាក់សង្កាត់គោកឃ្លាងខណ្ឌសែនសុខរាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះជាលទ្ធផលការត្រួត ពិនិត្យរដ្ឋបាលតាមបន្ទប់ជួលបានចំនួន 12បន្ទប់12គ្រួសារមនុស្សសរុប36នាក់ប្រុស 19នាក់អាយុ18ឆ្នាំឡើងចំនួន33នាក់ប្រុស 14នាក់។កម្លាំងបានផ្សព្វផ្សាយគោលនយោ បាយភូមិ-សង្កាត់មានសុវត្ថិភាពនិងផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀននិង ណែនមិនឲ្យចាក់ធុងបាសនៅពេលយប់ ដែលធ្វើឲ្យមានសំឡេងរំខានដល់អ្នកជិត ខាងផងដែរ។ ជាមួយគ្នានោះដោយអនុវត្តន៍តាមប្រសា សន៍លោកអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង14ក៏បានឲ្យកម្លាំងចុះការពារសម្រួលចរាចរណ៍និងសណ្តាប់ធ្នាប់ សាធារណ:តាមទីវត្តអារាមសាលាឆទាននៅ ក្នុងមូលដ្ឋានខណ្ឌដែលបានមកធ្វើបុណ្យកាន់បិណ្ឌតាមប្រពៃណី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ