• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤៤ ព្រឹក

មនុស្ស5នាក់ស្លាប់និង3នាក់រងរបួសក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

ភ្នំពេញ÷ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី 1ខែតុលាឆ្នាំ2023 បណ្ដាលឲ្យមនុស្សស្លាប់5នាក់(ស្រី2នាក់) និងរបួសធ្ងន់ស្រាល3នាក់។ដូច្នេះសូមបើក បរពាក់មួកសុវត្ថិភាពនិងគោរពច្បាប់ចរាចរ ណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថាក្នុងករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សរបួសធ្ងន់ 4នាក់និងស្រាល0នាក់គឺកើតឡើងដោយ សារការប៉ះទង្គិចគ្នាចំនួន5លើកមាន÷កត្តាល្បឿន3លើក,មិនគោរពសិទ្ធិ1លើក,មិនប្រ កាន់ស្តាំ2លើក។ គួរជម្រាបជូនថាក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីថ្ងៃទី 1 នេះបានចេញសេចក្តីអំពាវនាវស្ដីពីការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ,ភ្ជុំបិណ្ឌប្រពៃណីជាតិ ខ្មែរនៅថ្ងៃទី 30 ខែកញ្ញាដល់ថ្ងៃទី 15 ខែតុលាឆ្នាំ2023។ នៅក្នុងសេចក្តីអំពាវនាវរបស់គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសូមថ្លែងនូវការកោតសរសើរប្រកបដោយក្តីមោទក ភាពជាទីបំផុតចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលុបដែលមានឆន្ទ:ក្នុងការចូល រួមគោរពនិងអនុវត្តន៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយ៉ាងផុសផុលក្នុងពេលធ្វើចរាចរ ណ៍រួមចំណែកក្នុងការកាត់បន្ថយការបាត់ បង់បង់ជីវិត,រងរបួសនិងការខូចខាតទ្រព្យ សម្បត្តិដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោកនាពេលកន្លងទៅ។ ទោះជាយ៉ាងនេះក្តីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបាននិងកំពុងគំរាមកំហែងដល់អ្នកប្រើប្រាស់ផ្លូវបង្កឲ្យមានសោកនាដកម្មបាត់បង់ជីវិត,រងរបួសនិងខូចខាតទ្រព្យស ម្បត្តិជារៀងរាល់ថ្ងៃហើយតែងតែមានកំ ណើនខ្ពស់ក្នុងពេលពិធីបុណ្យនានាដែលមានកំណើនចរាចរណ៍មមាញឹកដោយការបើកបរមិនគោរពច្បាប់,ការធ្វេសប្រហែសឬខ្វះការយោគយល់អធ្យាស្រ័យ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ