• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១១ ល្ងាច

ឆ្នាំ 2023 រាជរដ្ឋាភិបាលត្រៀមចំណាយអន្តរាគមន៍ផ្នែកសង្គមកិច្ចនិងសេដ្ឋកិច្ចចំ នួន672 លានដុល្លារ

ភ្នំពេញ÷ឆ្នាំ2023រាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតបានត្រៀមចំណាយអន្តរាគមន៍ផ្នែកសង្គមកិច្ចនិងសេដ្ឋកិច្ចចំនួន 672 លានដុល្លារក្នុងនោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់គ្រួសារក្រីក្រនិងការឧបត្ថម្ភកញ្ចប់គ្រួសារចំនួន350 លានដុល្លារ។នេះបើយោងតាមប្រភពក្រ សួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ដោយឡែកលោកនេត្រភក្ត្រារដ្ឋមន្ត្រីក្រសួង ព័ត៌មានបានបញ្ជាក់លើប្រព័ន្ធTelegram នៅព្រឹកថ្ងៃទី3ខែតុលាឆ្នាំ 2023 ថា÷រាជ រដ្ឋាភិបាលកម្ពុជាឧបត្ថម្ភគ្រួសារក្រីក្រនិង ងាយរងគ្រោះក្នុងអំឡុងពេល covid 19 ដែលកម្មវិធីនេះចាប់ផ្ដើមដាក់ឲ្យអនុវត្តន៍ចាប់ពីថ្ងៃទី 24ខែមិថុនាឆ្នាំ 2020និងបានដំណើរការអស់រយៈពេល 39ខែ។ប្រជា ពលរដ្ឋដែលទទួលបានផលពីកម្មវិធីនេះមានចំនួនសរុប 437731 គ្រួសារ(ស្មើនឹងប្រជាជនជាង2,7 លាននាក់)ដែលរាជរដ្ឋា ភិបាលបានចំណាយថវិកាសរុបជិត1200 លានដុល្លារ។ រាជរដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារក្រោមអាយុ 2 ឆ្នាំដែលត្រូវបានដាក់ឲ្យអនុវត្តន៍ចាប់ពីថ្ងៃទី 1 ខែមិថុនាឆ្នាំ 2019 មក។មកទល់ពេល នេះមានស្ត្រីនិងកុមារដែលទទួលផលពីកម្ម វិធីនេះមានចំនួន 339970នាក់ចំណាយថវិកាសរុបជិត27លានដុល្លារ។ រាជរដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានីភ័យដោយសម្ពាធអតិផរណាដែលត្រូវបានដាក់ឲ្យអនុវត្តន៍ចាប់ពីថ្ងៃទី3ខែធ្នូឆ្នាំ2022។ប្រជាពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះមានចំនួន 495119(ស្មើនឹងប្រជាជនជាង1,8លាននាក់)ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបចំនួន42លានដុល្លារ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន3របស់រាជ រដ្ឋាភិបាលកម្ពុជាជូនប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះស្ត្រីមានផ្ទៃពោះនិងកុមារក្រោមអាយុ 2 ឆ្នាំនិងជូនគ្រួសារងាយរងហានីភ័យដោយសម្ពាធអតិផរណាផ្តល់អត្ថប្រ យោជន៍ចំពោះគ្រួសារប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះចំនួនជាង2លាន 7 សែននាក់ (ឬ437,731គ្រួសារ)ស្ត្រីមានផ្ទៃពោះនិងកុ មារអាយុក្រោម2ឆ្នាំចំនួន339,977 នាក់និងគ្រួសារងាយរងហានីភ័យដោយសម្ពាធអតិផរណាចំនួនជាង 1,8 លាននាក់(ឬ 495,119 គ្រួសារ)បានចំណាយទឹកប្រាក់សរុបចំនួនជាង 1200 លានដុល្លារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ